• 2018-10-17 09:02:03
  • ការអប់រំ

វិធីសាស្ត្រហាមឃាត់សតិ កុំឲ្យគិតរាយមាយ ហើយងាកមករកផ្លូវល្អវិញ

  • 2018-10-17 09:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​រៀន​ល្អ​បំផុត​ដែល​អ្នក​អាច​រៀន​ពី​ជីវិត​បាន គឺ​គ្រប់​គ្រង​ការ​គិត និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​។ នេះ​ជា​ឃ្លា​មួយ​ក្នុង​មាតិកា​ដំបូង​នៃ​សៀវភៅ ស្វែង​រក​ការពិត (​ភាគ​២​) រៀប​រៀង​ដោយ​វេជ្ជបណ្ឌិត​ថោង នីដាមុនី ឯកទេស​ជំងឺ​ទូទៅ​ស្ត្រី និង​កុមារ​។

រូបតំណាង

ឃ្លា​បន្ទាប់​មក​ទៀត​បរិយាយ​ថា ដើម្បី​ឈប់​គិត​មាន​កត្តា​ពីរ​យ៉ាង​គឺ សតិ និង​បញ្ញា​។ ហេតុ​នាំ​ឲ្យ​កើត​សតិ​គេ​ត្រូវ​ហ្វឹកហាត់​ក្នុង​សមាធិ និង​ឥរិយាបថ ឧទាហរណ៍​ថា តាំង​ចិត្ត ឬ​ប្រមូល​អារម្មណ៍​ក្នុង​ការ​រៀន ឬ​តាំង​ចិត្ត​ធ្វើ​កិច្ចការ​អ្វី​មួយ​ជា​ដើម​។ ហេតុ​ដែល​នាំ​ឲ្យ​កើត​នូវ​បញ្ញា គេ​ត្រូវ​ហ្វឹក​ហាត់​ក្នុង​ការ​ពិចារណា​នូវ​អាថ៌​សេចក្ដី​ឲ្យ​បាន​ច្រើន ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ធម្មវិច័យ​។ ត្រង់​នេះ​លោក​វេជ្ជបណ្ឌិត​ថា «​សតិ​តាម​ដឹង បញ្ញា​តាម​លះ»។

សតិ​ចាប់​ផ្ដើម​ដឹង​ថា កំពុង​គិត​រាយមាយ​ផ្ដេសផ្ដាស ពេល​នោះ​គេ​ប្រើ​បញ្ញា​ដើម្បី​ត្រិះរិះ​រក​វិធី​បញ្ឈប់​ភ្លាម ឬ​បង្វែរ​ការ​គិត​ទៅ​រក​រឿង​ដែល​មាន​ប្រយោជន៍​វិញ​។ «​គិត ដើម្បី​ឈប់​គិត» លោក​បញ្ជាក់​ក្នុង​អត្ថបទ។

ត្រូវ​ដឹង​រឿង​ដែល​មិន​ត្រូវ​គិត កុំ​សោក​ស្ដាយ​រឿង​ដែល​កន្លង​ហួស កុំ​ទោមនស្ស​រឿង​ដែល​ប្រុង​នឹង​កើត កុំ​គិត​រឿង​ដែល​ធ្វើ​មិន​កើត​។ នៅ​ឃ្លា​ចុង​ក្រោយ​របស់​មាតិកា​នេះ លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា «​មនុស្ស​យើង​នេះ ពេល​កំពុង​ខឹង មិន​ថា​ខ្លួន​ឯង​កំពុង​ឆ្កួត​នោះ​ទេ​» ៕

ប្រភព៖ សៀវភៅ ស្វែង​រក​ការពិត (​ភាគ​២​) អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់