• 2018-10-18 02:35:00
  • សុខភាព

៣ចំណុចនេះ ពិតជាចាក់ដោតអ្នកនិយមឲ្យពេទ្យមើលជំងឺ ឬវៃថ្នាំតាម Facebook

  • 2018-10-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប រឿង​ប្លែកៗ​ចេះ​តែ​កើត​ថ្មី​បន្ត​បន្ទាប់។ ទន្ទឹម​នឹង​នេះ ករណី​ថ្មី​មួយ វេជ្ជបណ្ឌិត​មួយ​រូប​ បាន​បកស្រាយ ដើម្បី​ជា​ការ​​ពិចារណា ខណៈ​មាន​ការ​ពេញ​ពិគ្រោះ​ជំងឺ ឬ​សុំ​ពេទ្យ​ផ្សំ​ថ្នាំ​តាម Online ពិសេស​គឺ​តាម​បណ្ដាញ​សង្គម​មាន​ដូចជា Facebookតែ​ម្ដង។ លោក​វេជ្ជបណ្ឌិត​ ប៉ែន​កក្កដា​ ឯកទេស​រោគ​កុមារ​ និង​ទារក នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ បាន​បកស្រាយ​ថា ​​ជា​ការ​ពិត​មាន​អ្នក​ជំងឺ​ជាច្រើន​ចូលចិត្ត ផ្ញើ​សារ​សួរ​អំពី​ជំងឺ​របស់​ខ្លួន​តាម​រយៈ Facebook ដោយ គិត ថា គ្រូ ពេទ្យ គាត់​ចេះ​ដឹង​ទាំងអស់។

លោក​វេជ្ជបណ្ឌិត​​បាន​បញ្ជាក់​បន្ថែម​ថា តាម​បទពិសោធន៍​ដែល​លោក​ធ្លាប់​ជួប គឺ​អ្នក​ជំងឺ​តែង​សុំ​ឲ្យ​គ្រូពេទ្យ​ជួយ​ដោយ​សារ​តែ​គោលបំណង​ ៣​នេះ

១. មិន​អស់​លុយ​ផង​ចង់​សួរ​ពេល​ណា​ក៏​បាន

២. មិន​ខាត​ពេល​មក​ពេទ្យ ឬ​អង្គុយ​ចាំ ព្រោះ​ទីតាំង​ផ្ទះ​ឆ្ងាយ ហើយ​គ្រាន់​តែ​ថត​រូប​ផ្ញើ​អោយ​មើល​បាន​ហើយ

៣. ចង់​ប្រៀប​ធៀប​ជំងឺ​ដែល​ខ្លួន​បាន​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ណា​មួយ​ដោយ​មិន​ទុកចិត្ត។

ក្រោយ​ពី​ដឹង​គោល​បំណង​ខាង​លើ លោក​វេជ្ជបណ្ឌិត​ ប៉ែន​កក្កដា​ បាន​ចោទ​ជា​សំណួរ​វិញ​ថា តើ​គិត​ថា​ត្រឹមត្រូវ​ឬ​ទេ? ចំណែក​ឯ​ចម្លើយ លោក​វេជ្ជបណ្ឌិត​ បញ្ជាក់​ថា គ្រូ​ពេទ្យ​ប្រាកដ​ជា​ពិបាក​ក្នុង​ការ​ឆ្លើយ​ណាស់។

ជំនាញ​គ្រូ​ពេទ្យ​ក្រៅ​ពី​សួរ​ប្រវត្តិ​ជំងឺ ចាំ​បាច់​គឺ​ត្រូវ​តែ​ពិនិត្យ​បន្ថែម​ដោយ​ជួប​ផ្ទាល់ ដូចជា​មើល ស្ទាប គោះ ស្ដាប់ ទៅ​តាម​សរីរាង្គ​នីមួយ។ ពេល​ខ្លះ​មិន​ទាន់​ច្បាស់លាស់​ទៀត គាត់​ត្រូវ​ការ​អម​វេជ្ជសាស្ត្រ​ដូចជា មើល​ឈាម លាមក កំហាក អេកូ ថត​កាំ​រស្មី​ជាដើម។

សូម​ជម្រាប​ថា លោក​វេជ្ជបណ្ឌិត​ ប៉ែន​កក្កដា បាន​បញ្ជាក់​ថា ការ​ឆ្លើយ​តប​តាម Facebook គឺ​មិន​អាច​ជា​ចម្លើយ​ច្បាស់​លាស់​ទេ។ គ្រូ​ពេទ្យ​មិនមែន​ជា​គ្រូទាយ ដែល​អាច​ឆ្លើយ​បាន ដឹង​មុន​បាន​គ្រប់​រឿង​នោះ​ទេ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់