• 2018-10-18 04:51:16
  • ចរាចរណ៍

ម្ចាស់​ម៉ូតូផ្ទុកមនុស្ស​ច្រើន​ តិច​ត្រូវ​ប៉ូលិសពិន័យអត់ដឹង​ខុសអ្វីពិសេសអ្នក​រត់ម៉ូតូឌុប​

  • 2018-10-18 04:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើក​បរ​ទោចក្រយានយន្ត​ឬ អ្នក​ប្រ​កប​របរ​ម៉ូតូ​ឌុប​ទំនង​ជា​មាន​អ្នក​ខ្លះ​បាន​ដឹង​មិន​អ្នកខ្លះទៀត​មិន​បាន​ដឹង​ពី​ចំនួន​មនុស្ស​ដែល​ត្រូវ​ផ្ទុក​លើ​យាន​របស់​ខ្លួន។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៥​ត្រង់​មា​ត្រា​៨ ចំណុច​៨​ចែង​ថា​ទោចក្រ​យានយន្ត​​អាច​ផ្ទូក​ម​នុស្ស​បាន​ពីរនាក់ និង​អាច​បន្ថែម​កុមារ​ម្នាក់​បាន។ អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព និង​កុមារ​មាន​អាយុ​បី​ឆ្នាំ​ឡើង​ត្រូវពាកើ​មួក​សុវត្ថិភាព​ដូចគ្នា។

ចំពោះ​អ្នក​លើ្មស​នឹង​ច្បាប់នេះ​នឹង​ត្រូវ​ពិន័យ​តាម​អនុក្រឹត្រពិន័យ​អន្តរការណ៍​ឆ្នាំ​២០១៥ ដោយ​ត្រង់​មាត្រា​៦ ចែង​ថា​អ្នក​ល្មើស​ដោយ​ដាក់ចំនួន​លើស​កំណត់​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១៥ ០០០រៀល។

ដោយ​ឡែក​បើ​ផ្ទុក​មនុស្សតាម​ច្បាប់​កំណត់​ហើយ​ក៏​ដោយ តែ​បើ​អត់​ពាក់​មួក​សុវត្ថិភាព​ឬពាក់​មិន​បាន​ត្រឹម​ត្រូវ​នឹង​ត្រូវ​ពិន័យ​១៥ ០០០​រៀល ដូច​គ្នា​ដែរ ទៅ​តាម​ចំនួន​អ្នក​ប្រ​ព្រឹត្តិ​លើក​លែង​តែកុមារ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់