• 2018-10-21 07:15:53
  • ព័ត៌មាន

ភ្លៀង​មួយ​យប់​បណ្តាលឱ្យ​បាក់​ទំនប់ទឹក​លិច​ភូមិ​ពលរដ្ឋ​នៅខេត្តកំពង់ស្ពឺ

  • 2018-10-21 07:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់ទឹក​មួយកន្លែង​ស្ថិតនៅ​ចំណុច​ចម្ការ​តែ​គីរីរម្យ​ក្នុង​ឃុំ​ចំបក់ ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បាន​បាក់​ធ្វើ​ឲ្យ​លិច​ភូមិ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ និង​បាត់គោ​ចំនួន​៣​ក្បាល​ ងាប់​១​ក្បាល​។​ ​ការបាក់​ទំនប់ទឹក​ខាងលើនេះ​ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹងថា លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះទៅពិនិត្យ​មើល​ទំនប់​ចំការ តែ​ដែល​បាក់​មាន​ទំហំ​ទទឹង​១២​ម៉ែត្រ បណ្តោយ​១២០​ម៉ែត្រ​ ​អាច​ផ្ទុក​ទឹកបាន​១​លាន​ម៉ែត្រគូប​។ បាន​ដាច់​ទំនប់​បណ្តាលឱ្យ​លិច​ភូមិ​ចំបក់​និង​ភូមិ​ចេក​។

​លោក​បាន​បន្តថា​ព្រមទាំង​ងាប់​គោ​១​ក្បាល​និង​បាត់​៣​ក្បាល​ហើយ​ការបាក់​ទំនប់ទឹក​ចម្ការ​តែ​ខាងលើ​មិនបាន​បង្កឱ្យមាន​អ្នកស្លាប់​នោះទេ​ប៉ុន្តែ​ធ្វើ​ឲ្យ​មាន​កកស្ទះ​នូវ​ការធ្វើដំណើរ​ដល់​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​មិនអាច​ធ្វើដំណើរ​បាន​រហូត​ដល់​ទៅ​៥​ម៉ោង​។​ជំនន់​ទឹកភ្លៀង​នេះ​បានធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ចូលទៅ​សហគមន៍​ចំបក់​និង​ជាប់​ភ្ញៀវ​បរទេស​៣​នាក់​ក្មេងឃ្វាលគោ​១០​នាក់​បាន​ជាប់​នៅ​ទីនោះ​មិនអាច​ឆ្លង​មក​រួច​រហូតដល់​ម៉ោង​៧​យប់​ទើប​មានការ​ជួយសង្គ្រោះ​ពី​អាជ្ញាធរ​ទើប​ពួកគាត់​អាច​ឆ្លង​មក​ទីទួល​មាន​សុ​វត្តិភាព​ហើយ​បាន​ងាប់​គោ​១​ក្បាល​បាត់​ចំនួន​៣​ក្បាល​និង​គោយន្ត​មួយគ្រឿង​។​ក្នុងនោះ​លិច​ភូមិ​ចំនួន​ពីរ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ​គ្រាន់តែ​ទឹក​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​ផ្ទះ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្ថែមថា ផ្លូវ​សហគមន៍​និង​ទំនប់ទឹក​ខាង​លោក​និង​រក​មូលនិធិ​ឃុំ ដើម្បី​ជួសជុល​ឡើងវិញ ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​សហគមន៍​ចំបក់​ប្រើប្រាស​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​៕ 

ប្រភព៖ រស្មីកម្ពុជា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី