• 2018-10-22 08:03:47
  • សេដ្ឋកិច្ច

សម័យ​នេះ​ហើយ​​ឆ្លាត​វៃ រឿងទិញលក់ដីធ្លី មិនសូវភ័យជួបហា​និភ័យ​ចាញ់​បោក​គេ​​

  • 2018-10-22 08:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់មាន​សាធារណៈ​ជន​ប្រហែល ១៥០ នាក់​ចូលរួមសិក្ខាសាលា​ស្តីពី នីតិ​វិធី​កាត់បន្ថយ​ហា​និភ័យ​ក្នុងការ​ទិ​ញ​លក់​អចល​ន​ទ្រ​ព្យកាល​ពី​ថ្ងៃ ២០ តុលា នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្រោមការរៀបចំពីគ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ FIRST FINANCE។

កម្មវិធី​ខាង​លើ​មាន​ការ​ចូលរួមដោយឥតគិតថ្លៃ​​ ក្នុង​នោះ​មាន​វាគ្មិន​មកពី​ក្រសួង​រៀ​ប​ចំ​ដែនដី នគរោបនីយកម្មម និង​សំណង់ និង​វាគ្មិន​មកពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ មក​ចែកចាយបទពិសោធន៍​ផង​ដែរ។

​ដោយសារ​ការ​យល់ដឹង​លើ​ផ្នែក​ទិ​ញលក់ ឬ​គ្រប់​គ្រង​លើ​អចល​ន​ទ្រ​ព្យ ឬ​ការផ្ទេ​រក​ម្មសិ​ទ្ធិ​អចលន​ទ្រ​ព្យ​ស្របច្បាប់ នៅមានកម្រិត​ លោកស្រី ជុន សុថា​នី អគ្គនាយិកា គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ FIRST FINANCE បាន​ឱ្យដឹង​ក្នុង​សិក្ខាសាលា​ថា៖ “​តាម​រយៈ​បទពិសោធន៍​ជាង ១០​ឆ្នាំ​មក​នេះ ក្នុងនាម​ជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​ផ្តល់​កម្ចី​ទា​ក់ទង​នឹង​លំនៅដ្ឋាន​ខ្នាតតូច ដល់​ប្រជា​ជន​ដែល​មាន​ចំណូល​ទាប និង​ម​ធ្យ​ម យើង​ខ្ញុំបាន និង​នៅតែ​ឃើញ​សាធារណៈ​ជន​ជួបប្រទះ​នូ​វ​បញ្ហា​ជាច្រើន​ក្នុង​ការ​ទិញល​ក់​ដីធ្លី ឬ​ផ្ទះសម្បែង"។

លោកស្រី ជុន សុថា​នី អគ្គនាយិកា គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ FIRST FINANCE

ជាពិសេស​ទៀត​នោះ​អ្នក​ស្រី​បន្ត​ទៀត​ថា ដូចជា​ការ​ទិញដី ឬ​ផ្ទះ​ដែល​មិនមាន​ប្រវត្តិ​ច្បាស់លាស់ ឬ​ទិញ​ពី​ម្ចាស់​ដីឡូត៍ ឬ​បុរី​ដែល​មិន​មានច្បាប់​ត្រឹមត្រូវ ដី ឬ​ផ្ទះ​ដែល​មាន​ប្លង់​ជាន់គ្នា ឬ​យល់​ព្រម​ទទួល​យក​ប្លង់​ទ​ន់ នៅពេលដែល​ប្លង់​ដើម​ជា​ប្លង់រឹង ឬ​ព្រម​ទទួល​ការផ្ទេរ​សិទ្ធិ​ត្រឹម​ភូមិ​/​ឃុំ ដើម្បី​បញ្ចៀស​ការបង់ពន្ធ​ជាដើម​។ ទ​ង្វើ​​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​នូ​វ​ហា​និ​ភ័​យ​ក្នុង​ការបាត់បង់​សិ​ទ្ធិ​ គ្រប់​គ្រង​អចល​ន​ទ្រ​ព្យ​របស់​ពួកគេ​បាន​។​

លោកស្រី ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈ​ការចូលរួម​ពី​សំណាក់​វាគ្មិន​មកពី​ក្រសួង​ដែល​ពាក់​ព័​ន្ធ អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម​ក្នុង​ការកាត់បន្ថយ​ហា​និ​ភ័​យ​ក្នុងការ​ទិ​ញ​ដី ឬ​ផ្ទះ ជាពិសេស​សម្រាប់​បរិយាកាស​ទីផ្សារ​អចល​ន​ទ្រ​ព្យដែល​កំពុង​ហក់​ឡើង​បែប​នេះ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់