• 2018-10-23 05:54:34
  • សុខភាព

ពេលកូនតូចយំហាមទុកចោលដាច់ខាត ប្រយ័ត្នរងផលប៉ះពាល់ទាំង៥យ៉ាងនេះ

  • 2018-10-23 05:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយ ឬអាណាព្យាបាលទារកខ្លះ នៅតែគិតថាការទុកទារកឲ្យយំអស់ចិត្ត ជាជម្រើសមួយដើម្បីឲ្យទារកស្ងៀមស្ងាត់ឬគេងលក់។ ប៉ុន្តែអ្នកជំនាញផ្នែកថែទាំកុមារព្រមានថា ការទុកទារកឲ្យយំយូរពេក នឹងបង្កផលវិបាកអវិជ្ជមានធ្ងន់ធ្ងនៅពេលដែលពួកគេពេញវ័យ។

រូបតំណាង

តាមការចុះផ្សាយរបស់គេហទំព័រចិត្តវិទ្យាមួយ មានឈ្មោះថា Phylosophy Today ដែលធ្វើការស្រាវជ្រាវស៊ីជម្រៅទៅលើបញ្ហាចិត្តវិទ្យា លើកឡើងថា ត្បិតទារកមិនអាចនិយាយ ឬបញ្ចេញកាយវិការពេញលេញបាន តែពួកគេអាចបញ្ចេញកាយវិការមួយចំនួន បញ្ចេញសម្លេង និងស្រែកយំ ដើម្បីបង្ហាញពីតម្រូវការ និងការឈឺចាប់របស់ពួកគេទៅកាន់អ្នកមើលថែ។ នៅពេលទារកមិនទទួលបានតម្រូវការពិតប្រាកដ ឬការឈឺចាប់មិនបានរំសាយ ប្រាកដណាស់គេនឹងស្រែកយំរហូតអស់កម្លាំង ល្ហិតល្ហៃ ឬអាចឈានដល់គេងលក់។

ការស្រែកយំក្នុងរយៈពេលយូរគឺប៉ះពាល់ដល់សរសៃប្រសាទក្នុងខួរក្បាល ដែលគេហៅថា ស៊ីណាប់ (Synapse)។ Synapse ជាចំនុចទំនាក់ទំនងរវាងសរីរាង្គខួក្បាល។ ជាមួយគ្នានោះអរម៉ូន ម្យ៉ាងមានឈ្មោះថា គ័រទីសុល(Cortisol) ត្រូវបានបញ្ចេញ ហើយវាជាអ្នកបំផ្លាញ សរីរាង្គម្យ៉ាងក្នុងខួរក្បាល ដែលគេហៅថា ណឺរ៉ុន (Neuron) ប៉ុន្តែផលវិបាករបស់វាមិនបង្ហាញភ្លាមៗទេ។ Neuron ប្រហែលចាមិនដំណើរការ ឬរលាយបាត់ខណៈដែលទារកមានបញ្ហា Stress ខ្លាំង ហើយគេរឹតតែប្រឈមមុខនឹងបញ្ហាStress កាន់តែខ្លាំងនៅវ័យបន្ទាប់។

តទៅនេះជាជផលប៉ះពាល់មួយចំនួននៅពេលទារក ក្លាយជាមនុស្សធំពេញវ័យ៖

#១. សមត្ថភាពខួរក្បាលធ្លាក់ចុះ កម្រឹតនៃការ “យល់” យឺតយ៉ាវ ដោយសារសារីរាង្គ ណឺរ៉ុន ត្រូវបានបំផ្លាញដោយអរម៉ូនគ័រទីសុល។

#២. ភាពតានតឹងដោយសារខ្វះទំនាក់ទំនងពីឪពុកម្ដាយ ឬអាណាព្យាបាល បណ្ដាលឲ្យបាក់ទឹកចិត្ត។

#៣. នៅពេលយំខ្លាំង ទារកនឹងពិបាកបញ្ឈប់ខ្លួនឯង សកម្មភាពបែបនេះញឹកញាប់ ពេលគេពេញវ័យ នឹងក្លាយជាមនុស្ស ងាយប្រតិកម្ម ហើយប្រើប្រាស់វិធីគ្រប់គ្រងអារម្មណ៍អវិជ្ជមាន ដូចជាជក់បារី ផឹកស្រាជាដើម។

#៤. ខ្វះភាពម្ចាស់ការលើខ្លួនឯង ឬភាពម្ចាស់ការលើខ្លួនឯងយឺត

#៥. ពេលទារកនៅម្នាក់ខ្វះការយកចិត្តទុកដាក់ គេប្រឈមជាមួយសកម្មភាពលំបាក និងឈឺចាប់ច្រើន ដែលធ្វើឲ្យអរម៉ូនមួយចំនួនផ្លាស់ប្ដូរ នាំឲ្យប៉ះពាល់ដល់ប្រពន្ធ័ប្រសាទក្នុងខួរក្បាល នៅពេលពេញវ័យ។

ដូច្នេះឪពុកម្ដាយ ឬអាណាព្យាបាលត្រូវរក្សាទំនាក់ទំនង និងផ្ដល់ភាពកក់ក្ដៅឲ្យបានពេញលេញដល់ទារក ចៀងវៀងការទុកពួកគេឲ្យយំដើម្បីឲ្យឈប់យំខ្លួនឯង។ ការធ្វើបែបនេះអាចនឹងបំផ្លាញវាសនាពួកនៅពេលធំពេញវ័យ៕

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់