• 2018-10-23 06:04:34
  • ព័ត៌មាន

ប៊ិះដេកស្អាត ចេញឡាន​ទៅ​ផ្ទះ ឮគេ​ផ្សាយ​ថា​ឈ្នះ​ iPhone XS បត់​មក​វិញ​សឹង​មិនទាន់

  • 2018-10-23 06:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ពេល​បានឃើញ​ពិធីការនី​ប្រកាស​អ្នកឈ្នះ​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់ ពេល​នោះ​ខ្ញុំ​នៅក្នុងឡាន ក៏​ប្រ​ញាប់​បត់​ឡាន​ក្នុង​យ៉ាង​ប្រញាប់ប្រញាល់កុំ​ឲ្យ​ហួសពេល​កំ​ណ​ត់ ៤៥​នាទី​ដើម្បី​មក​ទទួល​រ​ង្វាន់​"។ សម្តីផ្ទាល់ពីអ្នកឈ្នះរង្វាន់ ឡុង សា​ម៉េ​តធី ម្ចាស់​គណនី​ឈ្មោះ ឡុង សុ​មេធា ដែល​ជា​និស្សិត​នៅ​វិទ្យាស្ថាន CamEd ផ្នែក​គណនេយ្យ ឆ្នាំ​ទី​៣។

ឡុង សា​ម៉េ​តធី និស្សិត​នៅ​វិទ្យាស្ថាន CamEd ផ្នែក​គណនេយ្យ ឆ្នាំ​ទី​៣

ឡុង សា​ម៉េ​តធី ដែល​មាន​អាស​យ​ដ្ឋា​ន​ម្តុំ​សន្ធ​រ​មុក ហើយជា​អ្នកឈ្នះរ​ង្វាន់​ធំ iPhone XS បាន​និយាយថា​៖ "ខ្ញុំ​មិន​នឹកស្មានថា​ខ្ញុំ អាច​ឈ្នះរ​ង្វាន់​ធំ​នេះ​នោះទេ។ ខ្ញុំ​ជា​អតិថិ​ជន​ចាស់​ដាក់​លុយ​ទុក​ចាយ​ក្នុង​កម្មវិធី​ទ្រូ​ម៉ាន់​នី តែ​ដើម្បី​ផ្សង​សំណាង​ខ្ញុំ​ក៏​មក​តម្រង់​ជួរ​នឹង​គេ ហើយ​ក៏​ត្រូវបាន​រ​ង្វាន់​ធំ​នេះ។ភាគច្រើនខ្ញុំតែង​តែទិញ​កាត​ទូរ​សព្ទ និង​សំបុត្រ​កុនតាម​កម្មវិធី​ទ្រូ​ម៉ាន់​នី​ជាប្រចាំ​ព្រោះ ចំណេញ​បាន​៥០%"​។

កម្មវិធី​ចែក​សំបុត្រ​កុន Free និង​រ​ង្វាន់​ទូរ​សព្ទ iPhoneXS សេរី​ចុងក្រោយបង្អស់​នេះ​ ធ្វើឡើងក្រោយក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​ប្រកាស​បើកសម្ពោធ TrueMoney Store នៅ AEON2 ។ ក្នុង​រយៈពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​មនុស្ស​តម្រង់​ជួរ​នៅ​ដាក់​លុយ​ក្នុង​កម្មវិធី​ទ្រូ​ម៉ាន​នី​មាន​ប្រមាណ​ជិត​មួយ​ពាន់​នាក់ ដែល​បាន​ដណ្តើម​គ្នា​រង់ចាំ​ទទួល​យក​ការផ្តល់​ជួន​ពិសេស​នេះ​ចាប់តាំងពី​ផ្សារមិន​ទាន់​បើកទ្វារ​មក​ម្ល៉េះ​។​

ស្ថិតក្នុង​កម្មវិធី​ចាប់រ​ង្វាន់​ស្វែង​រក​អ្នកឈ្នះ លោក សំ សុទ្ធា​រ៉ា នាយក​ពាណិជ្ជកម្ម​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​ឱ្យ​ដឹងថា៖ "​ក្រុមហ៊ុន នឹង​មាន​ការផ្តល់ជូន​​ពិសេសៗ​ជាច្រើន​ទៀត​ដល់​អ្នក​ដែល​ប្រើ​កម្មវិធី​ទ្រូ​ម៉ាន់​នី​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ បន្ថែម​ពីលើ​ការ​ប​ញ្ចុះ​តម្លៃ ៥០%​លើ​សំបុត្រ​កុន បញ្ចូល​លុយ​ទូរ​សព្ទ ការ​ញ៉ាំ​អាហារ និង​សេវាកម្ម​ជាច្រើន​ទៀត​"។​

គួរបញ្ជាក់​ផងដែ​រថា ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​បាន​ធ្វើការ​សម្ពោធ​បញ្ជរ​ថ្មី​របស់​ខ្លួន​សាខា​អ៊ី​អន​សែន​សុខ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃទី​១៩ ដល់ ថ្ងៃទី​២១​ខែតុលា ដោយ​រៀបចំ​កម្មវិធី​ចែក​សំ​បុត្រ​កុន 2D/3D ឥតគិតថ្លៃ រួមជាមួយ​ការចាប់រ​ង្វាន់​ជាច្រើន ជាពិសេសរ​ង្វាន់​ទូរ​សព្ទ​ដៃ​ទំនើប​ម៉ាក iPhone XS ដោយ​ឥតគិតថ្លៃ​ថែម​ទៀតផង​។ លោក​អ្នក​អាច​ទាញ​យក​កម្មវិធី TrueMoney មក​ប្រើប្រាស់​ដោយ​ចូល​ទៅកាន់ App Store ឬ Play Store ។ ដើម្បី​ទាញ​យក​កម្មវិធី TrueMoney សូម​ចុច https://bit.ly/2NiWWzz

ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ អាច​ទា​ក់ទង 023 999 639 ឬ​ចូល​ទៅកាន់​ហ្វេ​ស​ប៊ុក TrueMoney Cambodia ៕​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់