• 2018-10-26 03:34:42
  • ព័ត៌មាន

កម្របំផុត! កងកម្លាំងកំពូលរបស់អង់គ្លេស បើកឱកាសឲ្យស្ត្រីចូលបម្រើការ

  • 2018-10-26 03:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​កម្លាំង​អាកាស​ពិសេស​របស់​អង់គ្លេស (British SAS) ដែល​ជាអង្គភាព​ប្រតិបត្តិការ​ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក ឥឡូវ​នេះ​បាន​បើក​ឱកាស​ដល់ស្ត្រី​ដាក់​ពាក្យ​ចូល​បម្រើ​ការ​ហើយ។

យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​អង់គ្លេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៦​មក អង់គ្លេស​បាន​កាត់​បន្ថយ​ការ​ផ្ដល់​ឲ្យ​ស្ត្រី​ចូល​បម្រើ​ការ​ក្នុង​អង្គភាព​នេះ។ ប៉ុន្តែ​ឥឡូវ​ទាហាន​ស្រី អាច​ចូលរួម​តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​បម្រើ​កង​កម្លាំង​ពិសេស​នេះ។ នៅ​ក្នុង​សារ​មួយ​តាម​រយៈ​បណ្ដាញ​សង្គម Twitter របស់​រដ្ឋ​លេខា​ធិការ​ជាតិ​អង់គ្លេស​ឲ្យដឹង​ដែរ​ថា "ឥឡូវ​នេះ កង​កម្លាំង​របស់​យើង នឹង​ត្រូវ​បាន​កំណត់​ដោយ​សមត្ថភាព​ហើយ​មិន​មែន​ភេទ​នោះទេ។”

គួរ​ឲ្យ​ដឹង​ថា British SAS ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៤១ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​សមត្ថភាព​ពិសេស​របស់​ពួកគេ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ៕

ចុចអាន ៖

ប្រភព៖ Businessinsider ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់