• 2018-10-26 04:18:09
  • ស្នេហា

ស្រលាញ់និស្សិតពេទ្យទៅមិនខុសទេ! ៦ចំណុចពិសេសៗ ស្រីៗណាបានធ្វើប្ដីសំណាងខ្លាំង

  • 2018-10-26 04:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​និយាយ​ពី​គ្រូ​ពេទ្យ យើង​ច្បាស់​ជា​ដឹង​ថា គេ​ជា​អ្នក​ព្យាបាល​ជំងឺ សង្គ្រោះ​អាយុ​ជីវិត​មនុស្ស តែ​នៅ​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​ដែល​គេ​មាន។ ខាង​ក្រោម​នេះ ជា​ការ​បង្ហើប​ខ្លះៗ​ពី​និស្សិត​ពេទ្យ​ជា​បុរស​ៗ អំពី​លក្ខណៈ​ពិសេស​ដែល​គេ​មាន៖

១. ជា​មនុស្ស​ចេះ​ស្រលាញ់​ខ្លួន និង​ថែ​សុខភាព​បំផុត

ដោយ​សារ​តែ​គេ​យល់​ដឹង​ច្រើន ជាង​អ្នក​ណាៗ​ទាំង​អស់​អំពី​បញ្ហា​សុខភាព បែប​នេះ​ហើយ​គេ​តែង​តែ​ប្រុង​ប្រយ័ត្ន​ណាស់​ទៅ​លើ​ការ​ហូប​ចុក ផឹកស៊ី។ ដូច្នេះ​ហើយ គេ​កម្រ​ឃើញ​និស្សិត​ពេទ្យ​ដើរ​ដាច់​យប់​ផឹក​ស្រវឹង​អួរ​តាណួរ​ណាស់។ ម្យ៉ាង​វិញ​ទៀត វិជ្ជាជីវៈ​ជា​គ្រូ​ពេទ្យ​ត្រូវ​ការ​ស្រាវ​ជ្រាវ​ច្រើនណាស់ ទើប​គេ​មិន​សូវ​មាន​ពេល​គិត​រឿង​ផឹកស៊ី​ជួប​ជុំ​ឡើយ។

រូបតំណាង

២. ឈឺ​ក្ដៅ​គ្រុន​រងា​មាន​ប្ដី​ជា​ពេទ្យ​ស្រាប់​ហើយ

ចំណុច​នេះ​កាន់​តែ​សំខាន់ នៅ​ពេល​រៀបការ​ហើយ គេ​នឹង​ក្លាយ​ជា​គ្រូ​ពេទ្យ​ប្រចាំ​គ្រួសារ ពេល​មាន​ឈឺថ្កាត់​យប់​ព្រលប់ មិន​ចាំបាច់​រត់​ទៅ​ណា​ឆ្ងាយ។ គេ​អាច​មើល​ថែ​ប្រពន្ធ​កូន ជា​ទី​ស្រលាញ់ ព្រម​ទាំង​ឪពុកម្ដាយ​ទាំង​សងខាង។

៣. គេ​នឹង​ក្លាយ​ជា​អ្នក​ថែ​ទាំ​ដ៏​ល្អ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ

ពេល​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ អ្វីដែល​នាង​ត្រូវ​ការ​បំផុត​ពី​ស្វាមី គឺ​ការ​ផ្ដល់​ភាព​កក់ក្ដៅ។ ហើយ​កាន់​តែ​ពិសេស​នោះ​បើ​មាន​ស្វាមី​ជា​ពេទ្យ គឺ​ល្អ​ជា​ទី​បំផុត ព្រោះ​គេ​មិន​ត្រឹម​តែ​អាច​ផ្ដល់​នូវ​ភាព​កក់ក្ដៅ​ប៉ុណ្ណោះ​ទេ តែ​គេ​ថែម​ទាំង​មាន​វិជ្ជាជីវៈ​ដ៏​ច្បាស់​លាស់។ ដូច្នេះ​ទុក​ចិត្ត​ចុះ បើ​មាន​ប្ដី​ជា​ពេទ្យ​ហើយ​នោះ។

រូបតំណាង

៤. និយាយ​ពី​រឿង​លើ​គ្រែ​វិញ គេ​មាន​ជំនាញ​ណាស់

មិន​មែន​មាន​ន័យ​ថា គេ​ជំនាញ​ចេះ​ច្រើន​ក្បាច់​អ្វី​នោះ​ទេ។ តែ​មាន​ន័យ​ថា​គេ​យល់​ដឹង​ច្រើន ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ ដឹង​ថា​ពេល​ណា​គួរ មិន​គួរ ចេះ​យល់​ទុក្ខ​ធុរៈ​របស់​ដៃគូ មិន​មែន​ចេះ​តែ​ងាក​សុំ​ៗ​ឡើយ។

៥. ជា​គំរូ​ដល់​កូនៗ​ឲ្យ​រស់​នៅ​រក្សា​ក្បួន​អនាម័យ​បាន​យ៉ាង​ល្អ

ដូច​លើក​ឡើង​នៅ​ចំណុច​ទី​១​ហើយ គេ​ជា​មនុស្ស​ម្នាក់ ​ដែល​តែង​តែ​គិត​គូរ​ពី​សុខ​ភាព​ជា​ចម្បង។ ដូច្នេះ​ហើយ​ការ​រស់​នៅ​គេ​តែង​ប្រកប​ដោយ​ក្បួន​អនាម័យ​ច្បាស់​លាស់ មិន​ថា​ដេក​ដើរ​ឈរ​អង្គុយ គេ​តែង​ធ្វើ​ទៅ​ក្បួន​ពេទ្យ។ គេ​នឹង​បង្រៀន​កូនៗ ឲ្យ​ចេះ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព​បំផុត។

៦. ជីវភាព​គ្រួសារ​ក៏​ល្អ​ប្រសើរ

និយាយ​ពី​រឿង​ប្រាក់​ចំណូល​វិញ គឺ​ដឹង​ស្រាប់​ហើយ ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស នឹង​ទទួល​បាន​ប្រាក់​កម្រៃ​មក​វិញ​ក៏​មិន​តិច​ដែរ។ ថ្វី​ត្បិត​ត្រូវ​ចំណាយ​អស់​រាប់​ពាន់​លើ​ការ​សិក្សា តែ​ក្រោយ​រៀន​ចប់​គេ​អាច​ក្លាយ​ជា​គ្រូ​ពេទ្យ​ប្រចាំ​មន្ទីរពេទ្យ​ធំៗ អាច​ក្លាយ​ជា​ឱសថ​ការី ទៅ​តាម​ជំនាញ​ដែល​ពួក​គេ​បាន​សិក្សា៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់