• 2018-10-27 02:40:00
  • ស្នេហា

៤ចំណុចដ៏អស្ចារ្យនេះ មានលុយក៏ទិញមិនបាន បន្សល់ក្រោយជីវិតគូ រយៈពេល ៣០ឆ្នាំ

  • 2018-10-27 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​គូគឺ តែង​មាន​គ្រប់​រសជាតិ ផ្អែម ល្វីង ជូរចត់ ទឹកភ្នែក កើតទុក្ខ និង​សប្បាយរីករាយ​រាប់​មិន​អស់។ ដូច្នេះ​ហើយ ទើប​មាន​អ្នក​ខ្លះ​ក៏​តស៊ូ​ជាមួយ​គ្នា​បាន​យូរ ចំណែក​ឯ​អ្នក​ខ្លះ​មិន​អាច​បន្ត​ជិះ​ទូក​មួយ មាន​គ្នា​ពីរ​នាក់​ទៀត (ភាសា​អ្នក​មាន​គូ) មាន​ន័យ​ថា សម្រេច​បែក​ផ្លូវ​គ្នា​ពាក់​កណ្ដាល​ទី ឬ​ទើប​ចាប់​ផ្ដើម​ថ្មី​ថ្មោង​ក៏​មាន ដោយ​ហេតុផល​នានា។

ដូច្នេះ​ហើយ ទើប​មាន​អ្នក​ឆា​ចោល​ជីវិត​គូ​ត្រឹម​នេះ ឬ​អ្នក​ខ្លះ​រាងចាល សុខ​ចិត្ត​នៅ​ម្នាក់​ឯង ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់។ ប៉ុន្តែ​បើ​អ្នក​ដែល​មាន​ចំណង​ស្នេហ៍​រឹងមាំ​វិញ បាន​បង្ហាញ​នូវ​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​ក្រោយ​រៀបការ​បាន​៣០ឆ្នាំ ចំនួន ៤ចំណុចៈ

រូបតំណាង

១. ការ​ដោះស្រាយ​បញ្ហា

អ្នក​នឹង​ក្លាយ​ជា​បុគ្គល​ដែល​ដឹង​ពី​របៀប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​កើត​មាន​ជម្លោះ ព្រោះ​អ្នក​ទាំង​ពីរ​ រស់នៅ​ជាមួយ​គ្នា​យូរ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ដឹង​ពី​ចិត្ត​គំនិត​គ្នា។ ដូចនេះ បញ្ហា​នឹង​អាច​ដោះស្រាយ​បាន​លឿន។

រូបតំណាង

២. បង្កើន​មនោសញ្ចេតនា

អ្នក​នឹង​ដឹង​ថា​ពេល​ណា​ គួរ​តែ​បង្កើន​មនោសញ្ចេតនា​អ្នក​ឲ្យ​កាន់​តែ​ល្អ​តាម​វិធី​ណា។ ដូចនេះ ស្វាមី​អ្នក​នឹង​មិន​ងាយ​មាន​ស្រី​ក្រៅ​ឡើយ ព្រោះ​មាន​ប្រពន្ធ​ដែល​ចេះ​យល់​ចិត្ត​ ហើយ​គេ​តែង​រង់ចាំ​ស្វាមី​នៅ​ផ្ទះ។

៣. សម្ព័ន្ធ​មេត្រី

អ្នក​នឹង​ដឹង​ថា​ពេល​ណា​គួរ​រួមភេទ ហើយ​ពេល​ណា​គួរ​អត់ ដោយ​មិន​កើត​មាន​ជម្លោះ​ ព្រោះ​រឿង​នេះ​ទៀត​ទេ ព្រោះ​វា​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​ទៅ​ហើយ។ ម្យ៉ាង​ទៀត អ្នក​ក៏​ដឹង​ពី​គ្នា​ច្បាស់​ដែរ។ ដូចនេះ អ្នក​នឹង​អាច​ធ្វើ​ចិត្តបាន ដោយ​មិន​ឈ្លោះ​ព្រោះ​រឿង​នេះ។

៤. ការ​ប្រកាន់​តែ​គំនិត​

អ្នក​នឹង​ចេះ​ពិភាក្សា​គ្នា ដោយ​មិន​ប្រកាន់​តែ​គំនិត​ខ្លួន​ដូច​ពី​មុន​ទៀត​ទេ។ ដូចនេះ មនោសញ្ចេតនា​អ្នក​នឹង​កាន់​តែ​ល្អ ដោយសារ​តែ​អ្នក​ចេះ​យក​គំនិត​គេ​មក​ពិចារណា។

រូបតំណាង

៥. អ្នកនឹងចាប់ផ្តើមមិនជឿសម្តីរបស់អ្នកដទៃដែលចង់បំបែកអ្នកទាំងពីរឡើយ ដោយអ្នកជឿជាក់ចំពោះស្វាមីរបស់អ្នក។ ដូចនេះ នៅពេលដែលអ្នកជឿជាក់គ្នា នោះគ្រួសារមួយនេះនឹងអាចដើរបានយូរ។

៦. ចុងក្រោយ អ្នកអាចមានអារម្មណ៍មួយថា អ្នកមិនអាចរស់នៅដោយគ្មានគ្នានោះទេ ព្រោះអ្នកបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាអស់រយៈពេល៣០ឆ្នាំមកហើយ។ ដូចនេះ អ្នកនឹងមិនបង្ករឿងតូចឲ្យក្លាយជារឿងធំនោះឡើយ៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់