• 2018-10-30 09:14:53
  • ការអប់រំ

សម្ដេច ហ៊ុន សែន កក់ថ្ងៃ ត្រៀមឲ្យកាដូសិស្សនិទ្ទេស A ទូទាំងប្រទេស

  • 2018-10-30 09:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 119

ចន្លោះមិនឃើញ

នា​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បេក្ខជន​និទ្ទេស A ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សំដែង​​ការ​គួរ​សម​ជាមួយ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លទ្ធផល​បាក់ឌុប​ឆ្នាំ២០១៨ បេក្ខជន​ប្រឡង​ជាប់​សរុប ៧៦ ០៣៤ នាក់ ត្រូវ​ជា ៦៧,០៧ ភាគ​រយ ក្នុងនោះ​ សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់ ឯណោះ។

សូម​ជម្រាប​ជូន​ថា បេក្ខជន​និទ្ទេស A រួម​ទាំង​នាយក នាយិកា​សាលា និង​ឪពុក​ម្ដាយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​នៅ​វេលា​ម៉ោង ៨ ​ព្រឹក​ នៅ​វិមាន​សន្តិភាព ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់