• 2018-11-02 07:37:53
  • ព័ត៌មាន

២ ខែ​ទៀត​​ដាច់ហើយ! ឱកាស​ផ្ញើ​លុយ ​ឈ្នះ​រង្វាន់​ពាន់​ដុល្លារ នឹង​បញ្ចប់

  • 2018-11-02 07:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ការ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដែល​អាច​ឲ្យ​ប្រជា​ជន​កម្ពុជា​រស់នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​មក​កាន់​សាច់ញាតិ និង​ក្រុម​គ្រួសារ​នៅ​កម្ពុជា​នោះ Wing ​នឹង​ធ្វើការ​ចាប់​ឆ្នោត​រង្វាន់​ធំ​សម្រាប់​អតិថិ​ជន​របស់​ខ្លួន​ដែល​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស នៅ​បំណាច់​ឆ្នាំ​២០១៨ ខាងមុខ​នេះ​។

រង្វាន់​ធំ​​ក្នុង​កម្មវិធី​​រួមមាន ​ទឹកប្រាក់ ៣០០ ដុល្លារ ១ រង្វាន់ ៧០០ ដុល្លារ ១ រង្វាន់ និង ១០០០ ដុល្លារ ១ រង្វាន់។ ក្រៅ​ពី​នេះ​ក៏​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ទឹក​ប្រាក់​យ៉ាង​​ច្រើន​ទៀត ​សរុប ២០ រង្វាន់ ដោយ​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​ជា​រៀងរាល់​ខែ​រហូត​ដល់​បំណាច់​ឆ្នាំ។ មាន​ន័យ​ថា​ឱកាស​ឈ្នះ​រង្វាន់​នៅ​សល់​តែ​ ២ ដង​ទៀត​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​ខែ វិច្ឆិកា និង​ខែ​ធ្នូ។

តួ​យ៉ាង​កាល​ពី​ខែ​មុន ធនាគារ​ឯកទេស Wing ​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ទាំង ២០​នាក់​ហើយ ដោយ​ពួក​គេ​​បាន​ធ្វើ​ការផ្ទេរ​ប្រាក់​ពី​ប្រទេស​កូរ៉េ និង​ថៃ មក​គណនី​ Wing របស់​សាច់ញាតិ​​កម្ពុជា។

រង្វាន់​ដែល​អតិថិជន​ទាំង​នោះ​​ទទួល​បាន​រួមមាន ទឹកប្រាក់​៣០​ដុល្លារ ចំនួន​១១​រង្វាន់ ទឹកប្រាក់ ​៥០​ដុល្លារ ចំនួន​០៦​រ​ង្វាន់ និង​ទឹកប្រាក់​១០០​ដុល្លារ ចំនួន ០៣​រ​ង្វាន់​។

ដើម្បី​មានឱកាស​ឈ្នះរ​ង្វាន់​នេះ អ្នក​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​ដូចជា​៖

  • ប្រទេស​ថៃ៖ ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា​តាម​រយៈ​ដៃគូ​ផ្ទេរ​ប្រាក់ DeeMoney។​
  • ​ប្រទេស​កូរ៉េ៖ ផ្ទេរ​ប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​តាម​រយៈ​ដៃគូ​ផ្ទេរ​ប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI។​
  • ប្រទេស​កម្ពុជា៖ អ្នកទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ក្រៅប្រទេស​តាម​រយៈ​គណនី Wing​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំន​ង​៖ ០២៣ ៩៩៩ ៩៨៩ ឬ​ចូលទៅ​៖ https://bit.ly/2D5waWJ​

អត្ថបទ៖ សុខណា

មតិយោបល់