• 2018-10-31 04:51:18
  • ស្នេហា

ពេល Date គ្នាថ្ងៃដំបូងជាមួយ Crush ហាមធ្វើចរិត៥យ៉ាងនេះ ប្រយ័ត្នគេអស់អារម្មណ៍

  • 2018-10-31 04:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​ឈាន​ដល់​ថ្ងៃ​ណាត់​ជួប​គ្នា ជាមួយ​មនុស្ស​ដែល​យើង​ប៉ង​ចង់​បាន​គេ​ជាគូ​ស្នេហ៍ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ដូច្នេះ​ហើយ សូម​ធ្វើ​យ៉ាង​ណា​ កុំ​ថ្ងៃ​ជួប​គ្នា​លើក​ដំបូង បែរ​ជា​សោះកក្រោះ ឬ​ក្រោយ​លា​គ្នា​ទៅ​ផ្ទះ​ទាំង​មិន​សប្បាយ​ចិត្ត។ ខាង​ក្រោម​នេះ​ជា​រឿង​មិន​គួរ​ធ្វើ​ទាំង​៥​យ៉ាង ពេល​ណាត់​គ្នា​ជាមួយ​ Crush ចែក​រំលែក​ដោយ​យុវជន​មួយ​ចំនួន​ធ្លាប់​ឆ្លង​កាត់​ការ​ណាត់​គ្នា​ជាមួយ​គូស្នេហ៍​លើក​ទី​១៖

១.កុំ​និយាយ​បែក​អូរ​ស្ទឹង​ពេក​ចាំ​ស្ដាប់​គេ​វិញ​ល្អ​ជាង

យក​ល្អ​ពេល​ណាត់​ជួប​គ្នា​ថ្ងៃ​ដំបូង មិន​បាច់​និយាយ​ច្រើន​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​គេ​ធុញ ហើយ​គេ​អាច​គិត​ថា​យើង​ចង់​បាន Attention ខ្លាំង។ អ្វី​ដែល​គួរ​ធ្វើ គឺ​ចាំ​ស្ដាប់​គេ​និយាយ​វិញ ហើយ​ជួយ​បន្ថែម​បន្ថយ​លើ​សាច់​រឿង​ដែល​កំពុង​និយាយ នោះ​នឹង​ធ្វើ​ឲ្យ​បរិយាយ​កាស​កាន់​តែ​រីករាយ និង​ស្និទ្ធស្នាល​គ្នា។

រូបតំណាង

២. កុំ​គិត​តែ​ឈ្ងោក​ចុច​ទូរសព្ទ

​ចួន​កាល​មាន​អ្នក​ខ្លះ​គិត​ថា ចុច​មើល​ទៅ​ឡូយ High តែ​កាយវិការ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា យើង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ។ ប្រសិន​បើ​អាច​ថ្ងៃ​ដែល​ណាត់​ជួប​គ្នា​លើក​ដំបូង គួរ​ទុក​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ផ្ដោត​អារម្មណ៍​លើ​តែ​គេ​ម្នាក់​បាន​ហើយ។

៣. កុំ​ជីជីក​សួរ​គេ​ច្រើន​ពេក​ពី​ជីវិត​ឯកជន

ស្គាល់​គ្នា​ដំបូង​ៗ​យើង​ប្រាកដ​ជា​ចង់​ស្គាល់​ប្រវត្តិ​គេ​ឲ្យ​បាន​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​សួរ​ចាក់​ឬស​ ចាក់​គល់។ សំណួរ​ខ្លះ​មិន​ទាន់​គួរ​ចង់​ដឹង​ពេល​ជួប​គ្នា​ដំបូង​ៗ​ឡើយ ដូចជា​ប្រាក់​ខែ ស្ថានភាព​គ្រួសារ អតីតកាល​របស់​គេ។ល។ ត្រឹម​សួរ​ពី​ការ​សិក្សា ពី​បងប្អូន ពី​ចំណង់ចំណូល​ចិត្ត គឺ​ល្មម​សមរម្យ។

រូបតំណាង

៤. កុំ​មើល​លើ​មើល​ក្រោម

ចំណុច​នេះ​កាន់​តែ​ជៀសវាង​ថែម​ទៀត បើ​ទោះ​បី​ជា​គេ​តែង​ខ្លួន​ស្អាត ឬ​មិន​ស្អាត High ឬ​មិន​High មិន​គួរ​សម្លឹង គយគន់​ពេក​ទេ។ យើង​កុំ​ទាន់​យក​ចិត្ត​ទុក​ដាក់ និង​វាយ​តម្លៃ​លើ​ការ​តែង​ខ្លួន​របស់​គេ​ឲ្យ​សោះ​ ព្រោះ​អាច​ធ្វើ​គាត់ ឬ​នាង មាន​អារម្មណ៍​ខ្មាស​អៀន។ អ្វី​គួរ​ធ្វើ គឺ​ប្រើ​ក្រសែ​ភ្នែក​ដ៏​មុត​ស្រួច​របស់​យើង​ពង្រាយ​មន្ត​ស្នេហ៍​លើ​គេវិញ។

៥. កុំ​ឲ្យ​គេ​ចេញ​លុយ​ម្នាក់​ឯង

បើ​ទោះ​បី​ជា​គេ​មាន​ចេតនា​ចង់ Pay ក៏​យើង​មិន​គួរ​បង្ហាញ​ទឹក​មុខ​ត្រេក​អរ​ខ្លាំង ពេល​លឺ​ថា​ចេញ​លុយ​ដែរ គួរ​តែ​ជួយ​ចេញ​គេ​ដែរ​ទៅ។ យើងត្រូវ​ចេះ​គួរ​សម​ បង្ហាញ​ឲ្យ​ឃើញ​ថា មិន​មែន​ចង់​ឲ្យ​គេ​ចេញ​លុយ​ម្នាក់​ឯង​ទេ បើ​គេ​មិន​ព្រម​ចង់​ចេញ​ នោះ​សឹម​គិត​តាម​ជាក់ស្ដែង​ចុះ៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់