• 2018-11-03 01:00:00
  • ព័ត៌មាន

រូបភាពរាបដល់ដីរបស់អតីតមណ្ឌលកុមារកំព្រាអាយុជិត១០០ឆ្នាំមួយនៅភ្នំពេញ

  • 2018-11-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Carmelite Chapel គឺ​ជា​ព្រះវិហារ​កាតូលិក​​ដែល​មាន​អាយុ​ចំណាស់​មួយ​ក្នុង​ទឹក​ដី​ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កម្ពុជា។ ព្រះវិហារ​កាតូលិក​មួយ​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩១៩ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង​មួយ​ឈ្មោះ​ La Croix។

បើ​គិត​មក​ដល់​សព្វថ្ងៃ​នេះ​ព្រះវិហារ The Carmelite Chapel ដែល​មាន​ទី​តាំង​ក្នុង​ ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​ ​នេះ មានអាយុជិត១០០ឆ្នាំហើយ។

អគារ The Carmelite Chapel កាលពីមិនទាន់វាយកម្ទេច រូបថត៖ ភ្នំពេញប៉ុស្តិ៍
អគារ The Carmelite Chapel ក្រោយការវាយកម្ទេចចោល

​La Croix បញ្ជាក់​ថា​ ព្រះវិហារ​ចំណាស់​នេះ​បាន​ក្លាយ​ជា​មណ្ឌល​កុមារ​កំព្រា​នៅ​ក្រោយ​សម័យ ប៉ុល ពត ដួល​រលំ​។ មណ្ឌលកុមារកំព្រានេះមានឈ្មោះថា "មណ្ឌលកុមារកំព្រាគៀនឃ្លាំង" ។

អតីត​ក្មេង​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​៤​ឆ្នាំ​ក្នុង​មណ្ឌល​កុមារ​កំព្រាគៀនឃ្លាំង​ លោក ផា​ លីណា​ បានប្រាប់​ឲ្យ​ដឹង​ថា​" កាលខ្លួនមករស់នៅទីនោះ នៅ​ក្នុង​មណ្ឌល​នេះមាន​កុមារ​រស់​នៅ​ប្រមាណ​ជា​ ១៥០​នាក់​ ហើយ​នៅ​ទី​នោះ​មណ្ឌលមាន​បង្រៀន​ដល់​ក្មេង​រស់​នៅ​ទី​នោះ​មាន​ ភាសា​អង់គ្លេស​ ភាសាខ្មែរ ភ្លេង​ខ្មែរ​បុរាណ​សម័យ​ កាត់​ដេរ​ ថតរូប​ របាំ​ កាត់សក់​ និង​ជំនាញ​ដទៃ​ផ្សេង​ទៀត​។

លោក​ ផា​ លីណា​ បន្ថែម​ថា​ ​ក្រៅ​ពី​ព្រះ​វិហារ​ នៅ​មាន​អគារ​ចំណាស់​មួយ​ចំនួន​ទៀត​មាន​ទី​តាំង​​ក្រោយ​ព្រះ​វិហារ អគារ​ចំណាស់​ទាំង​នោះ​ជា​ អគារ​​ស្នាក់​នៅ​​ សាលា​រៀន​ និង​ផ្ទះ​បាយ​របស់​កុមារ​ដែល​រស់នៅ​ទី​នោះ​ទាំង​អស់។ មណ្ឌល​កុមារ​កំព្រា​គៀន​ឃ្លាំង​នេះ​ត្រូវ​បិទ​ទ្វារ​នៅ​​ឆ្នាំ​២០១៧។

អតីតអគារ​​ស្នាក់​នៅ​​ទី១របស់កុមារដែលមានទីតាំងក្នុងដីទីក្រុងរណបជ្រោយចង្វារនៅខាងក្រោយព្រះវិហារដែលបានវាយកម្ទេចដែលគ្រោងជួសជុលកែលំអទៅជាសាលាអន្តរជាតិនាពេលខាងមុខ

អតីតអគារ​​ស្នាក់​នៅ​​ទី២របស់កុមារដែលមានទីតាំងក្នុងដីទីក្រុងរណបជ្រោយចង្វារនៅខាងក្រោយព្រះវិហារដែលបានវាយកម្ទេច

សព្វ​ថ្ងៃ​ទី​តាំង​មណ្ឌល​កុមារ​កំព្រានេះ​ទាំង​ស្រុង​​ត្រូវ​បាន​ក្រុម​ហ៊ុន​ឯក​ជន​ទិញ​យក​ធ្វើ​ជា​កម្ម​សិទ្ធ។ ហើយ​ក្នុង​ចំណោម​អគារ​ទាំង​នោះ​ អគារ​ព្រះ​វិហារ​អាយុ​៩៩ឆ្នាំ​​ដែល​មាន​ទី​តាំង​នៅ​ជាប់​ជ្រាំង​ទន្លេ​មេគង្គ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​រាប​ដល់​ដី​កាល​ពី​​ចុង​ខែ​តុលា​កន្លង​ទៅ​ ដោយ​ជំនួស​មក​វិញ​នៅ​សំណង់​អគារ​ស្នាក់​នៅ​បែប​ទំនើប​មក​វិញ​៕

សូមទស្សនាបណ្តុំរូបភាពនៃមណ្ឌលកុមារកំព្រាគៀនឃ្លាំងក្រោយការវាយកម្ទេច៖

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី