• 2018-11-02 08:38:33
  • ព័ត៌មាន

ក្រោយ SCG ប្រកាសថែមអាហារូបករណ៍មកស្តាប់ម្ចាស់ជយលាភីចែករំលែកបទពិសោធន៍

  • 2018-11-02 08:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេស​ស៊ីជី (SCG) ​បាន​ផ្ដល់​អាហា​រូបរ​ណ៍ដ​ល់​សិស្ស​ឆ្នើម​នៅ​វិទ្យា​ល័​យ​ចំ​នួន ២៥០ នាក់​បន្ថែម​ទៀត និង​អាហារូបករណ៍​ចំនួន ១០ សម្រាប់​និស្សិត​សកលវិទ្យាល័​យ ដែល​ធ្លាប់​ទទួលបាន​អាហារូបករណ៍​នេះ​កន្លងមក​ពីមុន​ដែរ​។

កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែក​រំលែក​ក្ដី​សុបិន​” ដែល​ជា​កម្មវិធី​ទំនួល​ខុស​ត្រូវ​ស​ង្គ​ម​របស់​អេស​ស៊ីជី​នេះ គឺ​តំណាងឲ្យ​សេចក្តី​ប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការផ្ដល់​ឱកាស​អប់​រំ​រំ​កាន់តែ​ប្រសើរ​ដល់​សិស្ស​-​និស្សិត ដែល​មាន​បំណងប្រាថ្នា​មោះមុត​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា ហើយ​ចេះ​យកចិត្តទុកដាក់​ចំពោះ​សហ​គមន៍​របស់ខ្លួន បង្ហាញ​ការដឹងគុណ​ចំពោះ​ឪពុកម្ដាយ និង​ត្រូវកា​រទំនុក​បម្រុង​ផ្នែក​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការសិក្សា​របស់ខ្លួន​។​

លោក ប៉ា​រ៉ា​ម៉េត និសា​កន​សិន (Paramate Nisagornsen) អនុប្រធាន​ក្រុមហ៊ុន​អេស​ស៊ីជី ទទួលបន្ទុក​អាជីវកម្ម​ក្នុង​តំបន់ សម្រាប់​អាជីវកម្ម​ស៊ីម៉ង់ត៍​-​សម្ភារ​សំណង់​របស់​អេស​ស៊ី​ជី បាន​ឱ្យ​ដឹង​ថា​៖ “​កម្មវិធី​អាហារូបករណ៍​នេះ បាន​ផ្ដល់​ទៅ​ឲ្យ​សិស្ស​កម្ពុជា​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក យើង​បានផ្ដល់​អាហារូបករណ៍​ជាង ១០០០ ទៅ​ហើយ​សម្រាប់​សិស្ស​វិទ្យា​ល័យនៅ​រាជធានី​ភ្នំ​ពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពត​។ ការផ្ដល់​អាហារូបករណ៍​ដល់​និ​ស្សិត​សកលវិទ្យា​ល័​យ​ចំ​នួន ១០ រូប ដែល​ធ្លាប់ជា​សិស្ស​ទទួល​អាហារូបករណ៍​កម្មវិធី អេស​ស៊ីជី ចែក​រំលែក​ក្ដី​សុបិន នេះដែរ ហើយ​ដែល​បច្ចុប្បន្ន​កំពុង​សិក្សាតាម​មុខវិជ្ជា​ជំ​នា​ញ​ផ្សេងៗ​។ អាហារូបករណ៍​នឹងត្រូវ​ផ្ដល់​ទៅ​ឲ្យ​និស្សិ​តទាំង​នោះ​រហូតដល់​ពួកគេ​បញ្ចប់​ការសិក្សា​”​។

ពិធី​ប្រគល់​អាហារូបករណ៍​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សុះ ហ្វា​ស៊ី អនុរដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​ឯកឧត្តម ផាន់​យ៉ារ៉ាក់ ភូ​ន​សា​ប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា​។

យុវ​សិស្ស​ ឆឹ​ម ឌី​ណា ដែល​ជា​ជយលាភី​អាហារូបករណ៍ អេស​ស៊ីជី ឆ្នាំ ២០១៨ ដែល​មាន​បំណង​ចង់​ក្លាយជា​កសិករ​បែប​ទំ​នើ​ប ដែល​មាន​ចំណេះដឹង និង​ប្រើប្រាស់​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​នៅពេល​ធ្វើ​កសិកម្ម ហើយ​ក្លាយជា​អ្នក​នាំ​ផ្លូវ​ក្នុងការ​ជំរុញ​កសិករ​ផ្សេង​ទៀ​ត​ឲ្យ​ប្រកប​របរ​កសិកម្ម​ផ្អែកលើ​ចំ​ណេះ​ដឹង​ដែល​ទទួលបាន​។

យុវ​សិស្ស ​ឆឹ​ម ឌី​ណា បាន​ថ្លែងថា​៖ “​ថ្ងៃ​នេះ ខ្ញុំ​ពិតជា​មាន​សំ​ណា​ង​ខ្លាំងណាស់ ដែល​បាន​ទទួល​អាហារូបករណ៍ អេស​ស៊ីជី​ចែក​រំលែក​ក្ដី​សុបិន ហើយ​ខ្ញុំ​ជឿជាក់ថា អាហារូបករណ៍​នេះ អាច​ជួយ​ឲ្យ​ខ្ញុំប​ន្ត​ការសិក្សា​របស់​ខ្ញុំ និង​ឈោង​ចាប់​ក្ដី​សុបិន​របស់​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​បាន​”​។​

ចំណែកឯ​កញ្ញា ឈាវ ខេង ជា​ជយលាភី អាហារូបករណ៍ អេស​ស៊ីជី ឆ្នាំ ២០១៨ ហើយ​ជា​ក្មេង​កំព្រា​ម្ដាយ ដែល​បាន​ស្លាប់​ដោយ​ជំងឺមហារីក ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ម​ណ្ឌ​លរបស់​អង្គការ​។ កញ្ញា​បាន​ថ្លែងថា​៖ “​ជាមួយនឹង​អាហារូបករណ៍​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្ដេជ្ញា​ចិត្តចំ​ពោះ​ខ្លួនឯង និង​ម៉ាក់រ​បស់​ខ្ញុំ​ថា ទោះជា​មាន​រឿង​អ្វី ឬក៏​ទុក្ខ​លំបាក​យ៉ាងណាក៏​ខ្ញុំ​ត្រូវតែ​សម្រេច​នូ​វ​ក្ដី​សុបិន​មួយ​នេះ​ឲ្យ​ទាន់​តែ​បាន​ក្នុងការ​ក្លាយជា​វេជ្ជបណ្ឌិត​មួយរូប​”​។​

ក្រៅពី​កម្មវិធី​អាហារូបករណ៍​អេស​ស៊ី​ជី ចែក​រំលែក​ក្ដី​សុបិន ក្រុមហ៊ុន​អេស​ស៊ី​ជី ក៏​អនុវត្ត​សកម្មភាព​ទំនួល​ខុស​ត្រូវ​ស​ង្គ​ម​ជាច្រើន​ផ្សេង​ទៀ​ត​ផងដែរ ដូចជា កម្មវិធី​ប​ណ្ដុះ​បណ្ដាលជាង​សំ​ណង់ និង​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជា​ការឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​អេស​ស៊ីជី ដែល​មាន​បំណង​ចង់​ផ្ដល់​នូ​វ​អត្ថប្រយោជន៍​ផ្សេងៗ និង​លើកកម្ពស់​គុណភាព​ជីវិត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់