• 2018-11-02 08:44:54
  • សេដ្ឋកិច្ច

ថៃ ជាប់លេខ២៧ កន្លែងល្អបំផុតសម្រាប់ចាប់ផ្ដើមអាជីវកម្ម ខណៈវៀតណាម និងកម្ពុជា ហាក់ឃ្លាតឆ្ងាយ

  • 2018-11-02 08:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ថ្មី​របស់​ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា ថៃ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ២៧ ជា​ប្រទេស​ដែល​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម។

របាយការណ៍ Doing Business 2019 ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី៣១ ខែ​តុលា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​បង្ហាញ​ថា ថៃ ទទួល​ពិន្ទុ​សរុប ៧៨,៤៥ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​នៅ​ក្នុង​ប្រទេស ដែល​មាន​សូចនាករ​ដូច​ជា ទម្រង់ និង​ការ​ចំណាយ​សម្រាប់​ចាប់ផ្ដើម​ក្រុមហ៊ុន, ការ​អនុញ្ញាត, ឧបករណ៍​ប្រើប្រាស់, សិទ្ធិ​កម្មសិទ្ធិ, ឥណទាន និង​ទីផ្សារ​ការងារ។

គួរ​បញ្ជាក់​ថា ពិន្ទុ​នេះ​ត្រូវ​បាន​គណនា​ដោយ​សូចនាករ​ចំនួន៤១ លើ​សំណុំ​នៃ​លក្ខណៈ​វិនិច្ឆ័យ​សេដ្ឋកិច្ច។ ថៃ បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំង​ពី​ប្រទេស​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ៤៦ ក្នុង​ឆ្នាំ២០១៧ ហើយ​ឥឡូវ​នេះ​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​ប្រទេស​សេដ្ឋកិច្ច​កំពូលៗ ដូចជា ជប៉ុន (លេខ៣៩) និង ចិន (៤៦) ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​នូវែលហ្សេឡង់, សិង្ហបុរី, ដាណឺម៉ាក, ហុងកុង និង​កូរ៉េខាងត្បូង បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង៥ ចាប់តាំង​ពី​ឆ្នាំ២០១៥ មក​ម្ល៉េះ។ ក្រៅ​ពី​នេះ ម៉ាឡេស៊ី បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១៥, វៀតណាម លេខ៦៩, ឥណ្ឌូនេស៊ី លេខ៧៣, ឥណ្ឌា លេខ៧៧ ខណៈ កម្ពុជា លេខ១៣៨ ដោយ​ទទួល​បាន​ពិន្ទុ​ត្រឹមតែ ៥៤,៨០ ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់