• 2018-11-06 07:18:05
  • ស្នេហា

ប្រុសៗដល់អាយុ៣០ឆ្នាំ ចាំយកប្រពន្ធល្អបំផុត ព្រោះហេតុផល៧យ៉ាងនេះ

  • 2018-11-06 07:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​របស់​មនុស្ស​ម្នាក់ គឺ​មាន​កត្តា​ច្រើន​យ៉ាង អាស្រ័យ​លើ​បុគ្គល​ផ្ទាល់ ដែល​យល់​ច្បាស់​ពី​ខ្លួន​ឯង។ និយាយ​ពី​បុរស​វិញ អ្នក​ខ្លះ​ពេល​ចាប់​ផ្ដើម មាន​ការងារ​ធ្វើ ក៏​នឹក​ចង់​ចាប់​ផ្ដើម​ជីវិត​គ្រួសារ និង​ខ្លះ​ទៀត​រៀបការ​ទាំង​វ័យ​ក្មេង ព្រោះ​តែ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។ ខាង​ក្រោម​នេះ គ្រាន់​តែ​គំនិត​មួយ​ជ្រុង អំពី​ហេតុផល​ដែល​បុរសៗ​គួរ​រៀបការ​នៅ​អាយុ​៣០​ឆ្នាំ ប៉ុន្តែ​មិនមែន​មានន័យ​ថា វា​ពិត​ជា​ហេតុផល​ជាក់លាក់​ត្រឹមត្រូវ​១០០%​ទេ គ្រាន់​តែ​ជា​ការ​ចែក​រំលែក​ដើម្បី​យក​ទៅ​ពិចារណា​ប៉ុណ្ណោះ។

១. ចាក​ផុត​ពី​បញ្ហា​យុវវ័យ​ច្រើន

យុវវ័យ​បច្ចុប្បន្ន​ច្រើន​តែ​ខូច​ចិត្ត​រឿង​ស្នេហា ជួប​ហើយ​បែក ព្រោះ​ស្ថិត​នៅ​ក្នុង​វ័យ​មួយ​ មាន​ភាព​ក្មេង​ខ្ចី​ផ្នែក​ផ្លូវ​ចិត្ត។ ប៉ុន្តែ​នៅ​ពេល​ដែល​រង់ចាំ ចាស់​ចិត្ត ចាស់​គំនិត ទើប​រក​ដៃ​គូ​អនាគត នោះ​មិន​ហត់​ចិត្ត ខូច​ចិត្ត​ច្រើន​លើក​ច្រើន​សារ ជាមួយ​ជីវិត​ជា​យុវវ័យ។

រូបតំណាង

២. មនុស្ស​ប្រុស​ស្អាត​បំផុត ស្អាត​បែប​ចាស់​ទុំ គឺ​នៅ​អាយុ​៣០​

ភាព​ស្រស់​ស្អាត​របស់​មនុស្ស មិន​មែន​សំដៅ​តែ​លើ​រូបរាង​ឡើយ តែ​ត្រូវ​ស្អាត​ទាំង​ក្នុង និង​ក្រៅ មាន​ន័យ​ថា ស្អាត​ទាំង​កាយ និង​ចិត្ត​គំនិត​ជ្រៅជ្រះ ម៉ឺងម៉ាត់ រឹងមាំ ស័ក្ដិសម​ជា​សុភាព​បុរស។ បុរស​ដែល​ច្បាស់​លាស់​លើ​គ្រប់​បែប​យ៉ាង និង​ពោរពេញ​ទៅ​ដោយ​ចិត្ត​ដ៏​នឹងន ប្រកប​ដោយ​ចំណេះ​ដឹង​ជ្រៅជ្រះ គឺ​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ​នេះ។

៣. មាន​ភាព​រឹងមាំ និង​ច្បាស់​លាស់​ក្នុង​រឿង​គ្រួសារ

ភាព​ក្មេង​ខ្ចី​ខ្លាំង​ពេក ច្រើន​តែ​បរាជ័យ​ក្នុង​ជីវិត​គ្រួសារ ព្រោះ​តែ​ចិត្ត​ក្ដៅ ចិត្ត​ឆេវឆាវ ទៅ​តាម​អាយុ​របស់​គេ។ បើ​ចាំ​អាយុ​ច្រើន​បន្តិច ទើប​បង្កើត​គ្រួសារ មាន​បទ​ពិសោធន៍​ជីវិត​ច្រើន មាន​មូលដ្ឋាន​រក​ដំណោះស្រាយ​ច្រើន ប្រកប​ដោយ​សុភវិនិច្ឆ័យ​។

រូបតំណាង

៤. មាន​ពេលវេលា​រីករាយ​នឹង​ជីវិត​ផ្ទាល់​ខ្លួន​បាន​ច្រើន

ទទួល​ស្គាល់​ថា មនុស្ស​ម្នាក់ៗ​មិន​អាច​គេច​ផុត ពី​ការ​បង្កើត​គ្រួសារ​បាន​ឡើយ តែ​ក៏​មិន​គួរ​ប្រញាប់​ពេក​ដែរ គួរ​ប្រើ​ជីវិត​ជា​យុវវ័យ​ ធ្វើ​អ្វី​ដែល​ខ្លួន​គិត​ថា​ធ្វើ និង​សំខាន់​បំផុត​សម្រាប់​ជីវិត​ខ្លួន​ឯង។ ក្រោយ​រៀបការ​ហើយ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវ​ប្រឈម ព្រោះ​មិនមែន​មាន​តែ​ខ្លួន​មួយ​ដូច​ពី​មុន​ទៀត​ឡើយ។ ​ ​

៥. ស្គាល់​ច្បាស់​ពី​មនុស្ស​ស្រី​ដែល​ត្រូវ​បន្ត​ជីវិត​ជាមួយ

ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​ជោគជ័យ​ ប្រសិន​បើ​អ្នក​ជ្រើសរើស​មនុស្ស​ត្រូវ មក​រួម​ដំណើរ​ក្នុង​ជីវិត។ ស្នេហា​ដែល​អ្នក​បង្កើត​នៅ​វ័យ​នេះ គឺ​ជា​ស្នេហា​ច្បាស់​លាស់ ប្រាកដ​ប្រជា​ ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់​ច្បាស់​បំផុត តាំង​ពី​ចិត្ត​គំនិត ចរិយា​មារយាទ ចំណុច​ល្អ ចំណុច​អាក្រក់​របស់​គេ ទើប​អ្នក​ជ្រើសរើស​យក​ម្នាក់​នោះ។

រូបតំណាង

៦. មាន​ស្ថានភាព​សេដ្ឋកិច្ច​រឹង​មាំ

ប្រើ​ជីវិត​នៅ​លីវ​យូរ អ្នក​មាន​ពេល​កសាង​អនាគត​របស់​ខ្លួន​ឯង​បាន​វែង​ឆ្ងាយ មាន​​ឱកាស​កសាង​សមត្ថភាព​កាន់​តែ​ខ្លាំង ស្វែង​រក​បទពិសោធន៍ និង​មាន​ឱកាស​សន្សំ​ប្រាក់ ដើម្បី​បង្កើត​គ្រួសារ​មួយ​ដ៏​រឹង​មាំ។

៧. មនុស្ស​ប្រុស​វ័យ​៣០​ឆ្នាំ មាន​មន្ត​ស្នេហ៍​​ទាក់ទាញ​បំផុត

បុរស​ស្អាត​បែប​ចំណាស់ គឺ​មាន​ភាព​ទាក់ទាញ​បំផុត មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​នារី​លង់​នឹង​សម្រស់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​លង់​នឹង​ចរិត​លក្ខណៈ និង​ភាព​ចាស់​ទុំ។ ប្រសិន​បើ​ចូល​ស្ដី​ដណ្ដឹង​កូន​ក្រមុំ​គេ ខាង​ស្រី​នឹង​ពេញ​ចិត្ត​បំផុត បើ​បុរស​ម្នាក់​នោះ មាន​ទាំង​ចំណេះ ការងារ​ក៏​ល្អ ចរិត​ឬកពារ​ក៏​ល្អ៕

ប្រភព៖ គម្ពីស្នេហ៍ អត្ថបទ៖ រាជ

មតិយោបល់