• 2018-11-06 11:07:17
  • ព័ត៌មាន

មក​មើល​ រូប​ថត​វីរបុរស​សត្វ​ឆ្កែ​ទាំង​៦ សន្លឹក​​នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី ១

  • 2018-11-06 11:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សង្គ្រាម​លោក​លើក​ទី១​ សូម្បី​តែ​សត្វ​ឆ្កែ​ក៏​មាន​ការងារ​ធ្វើ​ដែរ​ ដោយ​វា​ត្រូវ​បាន​ដាក់​បម្រើ​ការ​តាម​ការ​បញ្ជា​របស់​កង​ពល​នីមួយ​ៗ​។ តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​ជំនាញ ក្រុម​សម្ព័ន្ធ​មិត្ត​(អង់គ្លេស​ អាមេរិក​ បារាំង​...) ប្រើប្រាស់​ឆ្កែ​ប្រមាណ​ ២០,០០០​ក្បាល​ ខណៈ​ពួក​សម្ព័ន្ធ​មិត្ត​ត្រីភាគី​(អាល្លឺម៉ង់​ អូទ្រីស​-ហុងគ្រី​ ចក្រភព​អូតូម៉ង់)​ ប្រើប្រាស់​ប្រមាណ​ ៣០,០០០​ក្បាល។ ៦​សន្លឹក​ខាង​ក្រោម​នេះ​ ជា​រូប​ថត​របស់​វីរបុរស​ឆ្កែ​ក្នុង​សង្គ្រាម​មួយ​នេះ​៖

១. ឆ្កែ​នាំ​សារ​៖ ឆ្កែ​របស់​កង​ទ័ព​អង់គ្លេស​នេះ បោល​យ៉ាង​លឿន​នៅ​សមរភូមិ​មុខ​ក្នុង​ទឹកដី​បែលហ្សិក។ រូប​នេះ​ថត​ក្នុង​ ខែ​កក្កដា​ ឆ្នាំ​១៩១៥។

២. ឆ្កែ​ជម្រះ​បន្លា៖ ក្រៅ​ពី​នាំ​សារ​ ឆ្កែ​បារាំង​មួយ​នេះ​ក៏​ដើរ​តួនាទី​ក្នុង​ការ​ជម្រះ​បន្លា​ក្នុង​សមរភូមិ​ប្រទេស​បែលហ្សិក​ដែរ។

៣. ឆ្កែ​ដឹក​អាវុធ៖ នៅ​ពេល​ដែល​សេះ​ត្រូវ​ប្រើ​ដឹក​កាំភ្លើង​ធំ​ និង​អាវុធ​ធន់​ធ្ងន់​ផ្សេង​ៗ ឆ្កែ​អ៊ីតាលី​មួយ​នេះ​ត្រូវ​បាន​ប្រើ​គ្រាប់​កាំភ្លើង​ និង​វត្ថុ​ផ្សេង​ៗ​ នៅ​ឆ្នាំ​១៩១៧។

៤. ឆ្កែ​ប្រមាញ់​កណ្ដុរ​៖ រូប​ថត​ដែល​ថត​នៅ​ឆ្នាំ​១៩១៦​ នេះ​ បង្ហាញ​ពី​រូប​ឆ្កែ​បារាំង​ដែល​បាន​ប្រមាញ់​កណ្ដុរ​ក្នុង​ត្រង់សេ​របស់​ពួក​គេ។

៥. ឆ្កែ​កាកបាទក្រហម​៖ ឆ្កែ​ក្នុង​ការងារ​នេះ​ មិន​ត្រឹម​តែ​ផ្ដល់​ពី​ទីតាំង​របស់​ជន​រង​គ្រោះ​ទេ​ តែ​ថែម​ទាំង​ជួយ​អូស​អ្នក​រង​របួស​ចេញ​ពី​សមរភូមិ​ទៀត​ផង​។

៦. ពលបាល​ Stubby៖ ឆ្កែ​អាមេរិក​មួយ​នេះ បាន​បម្រើ​ក្នុង​ ១៧​ចម្បាំង​និង​ឆ្លង​ផុត​ពី​របួស​ធ្ងន់​យ៉ាង​តិច​ ២​លើក​។ ឆ្កែ​មួយ​នេះ​ ក៏មាន​វីរភាព​ជួយ​សង្គ្រោះ​ទាហាន​ដោយ​ ព្រុស​ទាហាន​ឲ្យ​ងើប​ពី​ដេក​ ក្រោយ​ពេល​ដែល​ពួក​អាល្លឺម៉ង់​គប់​គ្រាប់​បែក​ឧស្ម័ន៕

ប្រភព៖ History ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់