• 2018-11-07 01:36:24
  • ចរាចរណ៍

ថ្មីហើយប្លែក! មន្ត្រីនាំគ្នាជិះកង់រកមើលផ្លូវគ្រលុក នៅផ្លូវជាតិ១ខ្សែនេះ

  • 2018-11-07 01:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី និង​ប្លែក​ទៀត​ហើយ យុទ្ធនាការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៨ ចាប់ពីព្រំប្រទល់ខេត្តព្រៃវែង ដល់ផ្លូវបំបែកផ្លូវជាតិលេខ៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទទី០៥ ខែវិច្ចិកា ឆ្នាំ២០១៨។ តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ជិះ​កង់​ពិនិត្យ​ស្ថានភាព​ផ្លូវ​នេះ មាន​គោល​បំណង​សំខាន់​ៗ​ដូច​ខាង​ក្រោម៖

១. ត្រួតពិនិត្យការងារជួសជុលសំបុកមាន់ស្នាមប្រេះ និងស្រុតរបស់ផ្លូវ។

២. ត្រួតពិនិត្យផ្លាកសញ្ញា និងបង្គោលសុវត្ថិភាព។

៣. បិតចំណាំងផ្លាតតាមបង្គោលសុវត្ថិភាពតាមផ្លូវកោង និងគោយន្តម៉ាស៊ីនបោកស្រូវរបស់ប្រជាកសិករ។

៤. ធ្វើការណែនាំដល់ឡានដឹកគ្រឿងចក្រ និងឡានដឹកដី ដែលបានចរាចរណ៍នៅលើផ្លូវជាតិ ដោយមិនមានផ្លាកសញ្ញា និងគោមសុវត្ថភាព។

៥. ការពិភាក្សា និងសំណូមពររបស់ប្រជាពលរដ្ឋដែលពួកគាត់ចិញ្ចឹមសត្វគោក្របី សុំអោយដាក់ផ្លាកសញ្ញាសត្វពាហនៈ (ផ្លូវកោងសត្វឆ្លងកាត់)៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់