- 2018-11-07 03:10:15
- ចរាចរណ៍
មិនត្រូវការបណ្ណបើកបរ តែត្រូវមានលក្ខខណ្ឌទាំងនេះទើបអាចបើកម៉ូតូកម្លាំង១២៥សេសេចុះក្រោមបាន
- 2018-11-07 03:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រូវការបណ្ណបើកបរ តែត្រូវមានលក្ខខណ្ឌទាំងនេះទើបអាចបើកម៉ូតូកម្លាំង១២៥សេសេចុះក្រោមបាន
ចន្លោះមិនឃើញ
អ្នកបើកបរទោចក្រយានដែលមានកម្លាំងម៉ាស៊ីនត្រឹម១២៥សង់ទីម៉ែត្រគូបចុះក្រោមតាមច្បាប់មិនតម្រូវឲ្យមានបណ្ណបើកបរនោះទេ ប៉ុន្តែតម្រូវឲ្យមានឯកសារបញ្ជាក់អត្តសញ្ញាណអ្នកបើកបរ និងមានអាយុយ៉ាងតិច១៥ឆ្នាំ។
ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៨ថ្មីចែងថាអ្នកបើកបរត្រូវមានបណ្ណបើកបរចំពោះអ្នកបើករថយន្តគ្រប់ប្រភេទ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងទោចក្រយានយន្តដែលមានកម្លាំងម៉ាស៊ីនលើសពី១២៥សង់ទីម៉ែត្រគូប។
ដោយឡែកមាត្រាដដែលចែងទៀតថាអ្នកបើកបរទោចក្រយានយន្តមានកម្លាំងត្រឹម១២៥សង់ទីម៉ែត្រគូបចុះក្រោមមិនតម្រូវឲ្យមានបណ្ណបើកបរនោះទេ។ ទោះយ៉ាងណាត្រង់មាត្រានេះចែងបញ្ជាក់ថាអ្នកបើករត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ ឡើងទៅនិងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ៕