• 2018-11-07 03:51:33
  • ព័ត៌មាន

មកដឹងទម្លាប់ចម្លែក គួរឲ្យភ្ញាក់ផ្អើលទាំង ៥ របស់ម្ចាស់ក្សត្រីអង់គ្លេស

  • 2018-11-07 03:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួនកាល ទម្លាប់ និង​សកម្មភាព​របស់​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​យើង​សើច ហើយ​គិត​ថា​គេ​នោះ​ជា​មនុស្ស​ចម្លែក។ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​តែងតែ​មាន​ទម្លាប់​រៀងៗ​ខ្លួន ដោយ​ទម្លាប់​ខ្លះ​អាច​ជា​រឿង​ចម្លែក ឬ​គួរឲ្យ​អស់សំណើច​ជា​ដើម។

យ៉ាងណាមិញ ម្ចាស់ក្សត្រី​អង់គ្លេស Queen Elizabeth II ក៏​មាន​ទម្លាប់​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គិត​ថា​ជា​រឿង​ចម្លែក​ផង​ដែរ។

#១ ទ្រង់​មិន​ដែល​យាង​ទៅ​ណា ដោយ​គ្មាន​កញ្ចប់​ឈាម​របស់​ទ្រង់​តាម​ព្រះ​កាយ​ឡើយ

រាល់​ពេល​ទ្រង់​យាង​ទៅ​ណា​ម្តងៗ តែងតែ​មាន​អ្នក​ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​អម​ដំណើរ​ជាច្រើន​ផ្សេង​ទៀត។ វេជ្ជបណ្ឌិត ដឹង​ពី​ទីតាំង​មន្ទីរពេទ្យ​ដែល​នៅ​ជិតៗ​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ដែល​ធ្វើដំណើរ​ទៅ។ មិនតែប៉ុណ្ណោះ ម្ចាស់ក្សត្រី​ក៏​ត្រូវ​យក​ថ្នាំ​បង្ការ​រោគ និង​ថ្នាំ​សង្គ្រោះ​បន្ទាន់​ចល័ត​ទៅ​ជា​មួយ​ផង​ដែរ។ ក្រៅពីនោះ គ្រូពេទ្យ​ក៏​មាន​កញ្ចប់​ឈាម​ផ្ទាល់​ខ្លួន​របស់​ទ្រង់ ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ចាក់​បញ្ចូល​ឈាម​ប្រសិន​បើ​ចាំ​បាច់។

#២ ទ្រង់​ហាម​ឃាត់​មិន​ឲ្យ​បើក​បង្អួច​រាជវាំង

បង្អួច​នៅ​រាជវាំង Buckingham Palace មួយ​ចំនួន​ត្រូវ​បាន​ហាម​មិន​ឲ្យ​បើក​ឡើយ ព្រោះ​អគារ​រាជវាំង​ត្រូវ​តែ​មើល​មក​ល្អឥតខ្ចោះ​ពី​ខាង​ក្រៅ។ ការ​បើក​បង្អួច​នៅ​ផ្នែក​ខាង​មុខ​អាច​នឹង​ធ្វើ​ឲ្យ​អគារ​បាត់បង់​សោភ័ណភាព។

#៣ ទ្រង់​មិន​សព្វព្រះរាជហឫទ័យ​ដុំ​ទឹក​កក​ជ្រុង

ទ្រង់​មិន​សព្វព្រះរាជហឫទ័យ សំឡេង​ដុំ​ទឹកកក​ជ្រុង​នៅ​ក្នុង​កែវ​ឡើយ ដូច្នេះ​ទើប​ទ្រង់​ប្រើ​ដុំ​ទឹកកក​មូល​ជំនួស​វិញ ដោយសារតែ​វា​មាន​សំឡេង​បែប​តន្ត្រី និង​ពិរោះ​ជាង។

#៤ ទ្រង់​ស្ពាយ​ទំពក់​ព្យួរ​ចល័ត​នៅ​ក្នុង​កាបូប​តាម​ព្រះ​កាយ

ទ្រង់​ដាក់​ទំពក់​នេះ​នៅ​ក្រោម​តុ​ដើម្បី​ព្យួរ​កាបូប។ វា​មាន​មូលហេតុ​ពិសេស ព្រោះ​ទ្រង់​បញ្ជូន​សារ​ទៅ​កាន់​អ្នក​បម្រើ​តាម​រយៈ​កាបូប​របស់​ទ្រង់។ ឧទាហរណ៍ ប្រសិន​បើ​ទ្រង់​ដាក់​កាបូប​នៅ​លើ​ដី វា​ជា​សញ្ញា​បញ្ជាក់​ថា ទ្រង់​ចង់​ចាកចេញ។ ប៉ុន្តែ​កាបូប​ព្យួរ​នៅ​លើ​ទំពក់ មានន័យថា ទ្រង់​សព្វព្រះរាជហឫទ័យ​ចំពោះ​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ។

#៥ ទ្រង់​ប្រើ​លេខ​សម្គាល់​សំលៀកបំពាក់​ទាំងអស់​របស់​ទ្រង់

រាល់​សំលៀកបំពាក់​របស់​ទ្រង់​ទាំង​អស់​សុទ្ធតែ​មាន​លេខ​សម្គាល់ និង​កំណត់ត្រា​ជាក់លាក់ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​កត់ត្រា​ពី​ទីកន្លែង និង​ពេល​វេលា ដែល​ទ្រង់​បាន​គ្រង​សំលៀកបំពាក់​នោះ។ មូលហេតុ​សំខាន់ គឺ​ទ្រង់​មិន​អាច​គ្រង​សំលៀកបំពាក់​ដដែលៗ ឬ​មាន​ពណ៌​ដូច​គ្នា​ឡើយ ជាប់ៗ​គ្នា​ឡើយ៕

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់