• 2018-11-08 01:40:16
  • ចរាចរណ៍

គ្រោងចំណាយរាប់លានដុល្លារ កែលម្អផ្លូវគ្រប់ច្រកល្ហក ទូទាំងខេត្តសៀមរាប ឲ្យស្អាតបំផុត

  • 2018-11-08 01:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវក្នុង​ក្រុង​១១ខ្សែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹងត្រូវសាងសង់ក្នុងពេលឆាប់ៗ ដើម្បីផ្លាស់ប្តូរមុខមាត់ ខេត្តសៀមរាប​ឱ្យស័ក្កិសម​ជា​ខេត្ត​ទេសចរណ៍​មួយ​យ៉ាងសំខាន់។ នេះ​បើតាមប្រសាសន៍​របស់​ឯកឧត្ដម ស៊ុន ចាន់​ថុល ទេស​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើក​ឡើង​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ  ក្នុង​កិច្ច​ប្រជុំ​អន្តរក្រសួង​ស្តី​ពី​ការងារ​ជួសជុល និង​ថែ​ទាំ​ផ្លូវថ្នល់ក្នុងខេត្តសៀមរាប។

រូបភាព៖ ក្រសួងសាធារណការ

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យមន្ទីរ និងភាគីពាក់ព័ន្ធកែសម្រួលនីតិវិធីជួសជុលផ្លូវ ដើម្បីស្តារ កសាង និង​ជួសជុល​ថែទាំបណ្តាញផ្លូវថ្នល់នានាឱ្យបានល្អជាងមុន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និង​បាន​សំណូមពរ​ ឱ្យធ្វើរបាយការណ៍រួមមួយដាក់ជូនរាជរដ្ឋាភិបាល ស្នើសុំថវិកា ប្រមាណ១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ ១១ខ្សែទៀតក្នុងខេត្តសៀមរាប ឱ្យបានឆាប់តាមដែលធ្វើទៅបាន។

ប្លង់បណ្ដាញផ្លូវទូទាំងខេត្តសៀមរាប ដែលត្រូវស្ថាបនា

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដាក់ឱ្យដំណើរការ Road Care App នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយនៃផែនការ ១០០ថ្ងៃ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ ដើម្បីប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះថតយករូបភាព ផ្លូវខូច ឬជង្ហុកសំបុកមាន់ ហើយបញ្ជូនរូបភាពនោះទៅកាន់មន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់មកតាមរយៈរូបភាពនោះ មន្ត្រីពាក់ព័ន្ធអាចដឹងពីទីតាំងពិតប្រាកដ ហើយធ្វើការជួសជុល បានទាន់ពេលវេលា ដើម្បីបង្ការកុំឱ្យខូចរាលដាលកាន់តែធំ៕

ផ្លូវជាតិលេខ៦

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់