• 2018-11-10 07:13:29
  • ជំនឿ

រើសយករូបដើមឈើមួយ ដើម្បីដឹងពីចរិតពិតរបស់អ្នក

  • 2018-11-10 07:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខាង​ក្រោម​នេះ​​ គឺ​​ជា​រូប​ភាព​មួយ​ផ្ទាំង​​ដែល​មាន​ដើមឈើ​​៦​ប្រភេទ​​​​ខុស​ៗ​គ្នា។ ដំបូង​អ្នក​ត្រូវ​ រើស​​​ដើម​ឈើ​តែ​មួយ​គត់​ទុក​​ក្នុង​ចិត្ត​សិន បន្ទាប់​​​មក​​​​​​​ទៅ​​​​ពិនិត្យ​​មើល​​ចម្លើយ​ ទៅ​​តាម​លេខ​ដែល​អ្នក​បាន​ជ្រើស​រើស។

​​​​​​ដើម​ឈើ​ទី១៖ មាន​ទំនួល​ខុស​ត្រូវ​​​​និង​​​ចូល​ចិត្ត​​​ភាព​ស្ងប់​ស្ងាត់​​​​​​

​​​​បើ​អ្នក​ជ្រើស​រើស​​​ដើមឈើ​ទី១​ អ្នក​​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​​​​​តាំង​ពី​កំណើត រាល់​ពេល​​ធ្វើ​​អ្វី​មួយ​​តែង​​​ប្រើ​​​ប្រាជ្ញា​​គិត​គូ​រយ៉ាង​​ល្អិតល្អន់។ ទំនួល​ខុស​ត្រូវ​មួយ​នេះ​​​ហើយ ដែល​ជួយ​​ឲ្យ​អ្នក​អាច​​ប្រឈម​​គ្រប់​បញ្ហា​​​កើត​ឡើង​ចំពោះ​មុខ។ យ៉ាង​ណា​មិញ​​​​ ភាព​ស្ងប់​ស្ងាត់​​​​​​របស់​អ្នក បាន​​ក្លាយ​​​​ជា​ចំណុច​​ខ្លាំង​​និង​ចំណុច​ខ្សោយ​ផង​ដែរ ប៉ុន្តែ​ចិត្ត​​ស្ញប់​​​នេះ អាច​​​​ជួយ​​ឲ្យ​អ្នក​រក្សា​ទំនាក់​​​ទំនង​​រឹង​មាំ​ជា​មួយ​​​​មិត្ត​រួម​ការងារ​​និង​អ្នក​ផ្ទះ។

​​​​​​​​​​ដើម​ឈើ​ទី២៖ ចេះ​​សហការ​គ្នា​ល្អ​ និង​មាន​​ការ​ពិចារណា​​ខ្ពស់​​​​​​

​​​​​​​​​​​​អ្នក​​​​​​ចេះ​​ពី​​របៀប​​​សហការ​គ្នា​​​​​បាន​យ៉ាង​​ល្អ ដូច្នេះ​ហើយ​​​ងាយ​​នឹង​​ចុះ​​សម្រុង​ជាមួយ​អ្នក​ដទៃ​​។ អ្នក​ជា​មនុស្ស​​​​​​ពូកែ​អត់ធ្មត់ ចូលចិត្ត​ជួយ​យក​អសា​គេ និង​ផ្តល់​​​ជា​​​​គំនិត​យោបល់​​​​សម្រាប់​​ដោះ​ស្រាយ​បញ្ហា។ ចរិត​​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​មាន​រឿង​​​រវល់​​មិន​ចេះ​ឈប់​ ប៉ុន្តែ​ពេល​ខ្លះ​​​​​​​​​ខ្វល់​ខ្វាយ​​ ជួយ​អ្នក​​​ដទៃ​​ច្រើន​ពេក​​ ​អាច​នាំ​​ឲ្យ​អ្នក​​​ខាត​​ប្រយោជន៍។

​​​​​​​​​​​​​ដើម​ឈើ​ទី​៣៖ មាន​​ចិត្ត​​​សប្បុរស​និង​​​ឆ្លាត​​វៃ​​​​​​​​​​

អ្នក​ជា​មនុស្ស​​មាន​ទឹក​​ចិត្ត​ល្អ មិន​​ដែល​​ប្រកែក​ពេក​មាន​គេ​ពឹង​ឲ្យ​ជួយ​​​​​​ ព្រោះ​អ្នក​​​មាន​ប្រាជ្ញា​​ឆ្លាត​វៃ​​ ​​​តែង​តែ​អាច​រក​វិធី​ល្អៗ ​​ចំពោះ​​បញ្ហា​ដែល​បាន​​កើត​​ឡើង​​។ មិន​តែ​ប៉ុណ្ណោះ ​អ្នក​​អាច​ដឹង​ថា​នឹង​​មាន​រឿង​​អ្វី​កើត​ឡើង​ នា​ពេល​ខាង​មុខ​ ដូច្នេះ​​អ្នក​​​​​តែង​រិះ​រក​​​​មធ្យោបាយ​​ដើម្បី​​បង្ការ​​ទប់​​​ស្កាត់​។ ហេតុ​ផល​​នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​អ្នក​​​​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ មុន​​បោះ​​ជំហាន​​ធ្វើ​​កិច្ចការ​គ្រប់​បែប​​យ៉ាង។ ​

​​​​​​​​​​ដើម​ឈើ​ទី៤៖ ​​​មាន​ភាព​​រហ័សរហួន​​​​និង​​​​ច្នៃ​ប្រឌិត​ខ្ពស់​​​​​​

អ្នក​​​ជា​មនុស្ស​មាន​ពន្លឺ​​​ចែងចាំង ក្នុង​​ចំណោម​​​អ្នក​ដទៃ​​ទៀត ដោយ​សារ​តែ​​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​​​ប្រឌិត​​​​ប្លែក​ៗ​​ខុស​ពី​គេ​​។ គំនិត​​ទាំង​ឡាយ​ដែល​​គ្មាន​​​​នរណា​​​​អាច​គិត​ដល់ បាន​នាំ​អ្នក​ទៅ​​​​កាន់​គោល​ដៅ​​​មួយ​មាន​ផ្លែ​ផ្កា សម​​នឹង​មហិច្ឆតា​របស់​អ្នក។ ទោះ​​ត្រូវ​​ជួប​ឧបសគ្គ​ទម្រាំ​ឈាន​​ដល់​គោល​ដៅ ក៏​អ្នក​គ្មាន​ថ្ងៃ​រួញ​រា​ដែរ។

​​​​​​​​​​ដើម​ឈើ​ទី៥៖ ពុះ​ពារ​ជាមួយ​ការងារ​​និង​​​​​តែង​ទទួល​បាន​នូវ​​​ប្រសិទ្ធភាព​​​​​​

អ្នក​ជា​មនុស្ស​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​​ខ្លាំង​ណាស់ ពុះពារ​រហូត​ទទួល​បាន​​ជោគជ័យ គ្មាន​អ្វី​អាច​មក​បញ្ឈប់​បាន​ឡើយ​។ រាល់​ការ​ងារ​ដែល​​កំពុង​ធ្វើ ឬ​ត្រៀម​​ខ្លួន​នឹង​ធ្វើ​ រមែង​មាន​លទ្ធផល​​​ល្អ​និង​ប្រសិទ្ធភាព​ដ៏​​ប្រសើរ។

​​​​​​​​​​ដើម​ឈើ​ទី៦៖ មាន​ការ​​ស្រមើ​​ស្រមៃ​​ខ្ពស់​​និង​មាន​ភាព​ច្បាស់​លាស់​​​​​​

អ្នក​ជា​មនុស្ស​មាន​ផែនការ​​ច្បាស់​លាស់​​ ជា​ពិសេស​​ចំពោះ​ការងារ។ ​​​ភាព​ប៉ិន​ប្រសប់​​ ក្នុង​ការ​​​ស្រមើស្រមៃ​​រក​អ្វី​ថ្មីៗ ​​បាន​នាំ​​​​អ្នក​ឆ្ពោះ​ទៅ​​កាន់​​​​​ ​ដំណើរ​​វែង​​​ឆ្ងាយ​​និង​អាច​​សម្រេច​អ្វី​ដែល​​ខ្លួន​​ត្រូវ​ការ៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ដេត ឈុនអីុ

មតិយោបល់
អត្ថបទពេញនិយម