• 2018-11-11 09:43:39
  • សេដ្ឋកិច្ច

ប្រទេស​ជប៉ុន​ទាក់ចិត្ត​ភ្ញៀវ​ទេសចរ​ខ្មែរ ទៅ​លេង​ច្រើន​ ដោយ​សារ​​ហេតុ​ផល​៣

  • 2018-11-11 09:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន​បាន​ក្លាយ​ទៅ​ជា​គោលដៅ​ចម្បង​មួយ​នៅ​តំបន់​អាស៊ី ហើយ​ក្នុង​នោះ​ឃើញ​ថា ជនជាតិ​ខ្មែរ​បាន​ទៅ​លេង​ប្រទេស​ជប៉ុន​មាន​ការ​កើន​ឡើង​ខ្លាំង នៅ​អំឡុង​ឆ្នាំ ២០១៧កន្លង​ទៅ។ តើ​អ្វី​ទៅ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ច្រើន​នោះ?

សូមចុចអាន៖ ហេតុផលគួរឲ្យចាប់ចិត្តទាំង ១៥ អ្នកគួរទៅលេងប្រទេសជប៉ុន

លោក Eigo Onuma នាយក​ប្រតិបត្តិ​ នៃ​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន​ប្រចាំ​នៅ​ទី​ក្រុង​បាងកក​បាន​ប្រាប់ Sabay ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរ​ខ្មែរ​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​មាន​ការ​កើន​ឡើង។ ការ​កើន​ឡើង​​ដោយ​សារ​ប្រទេស​ជប៉ុន​ជា​ប្រទេស​គោល​ដៅ​នៅ​ក្នុង​តំបន់​អាស៊ី ហើយ​ការណ៍​ដែល​ប្រជាជន​ខ្មែរ​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ច្រើន​ផ្អែក​លើ​ហេតុ​ផល​ ៣៖

លោក Eigo Onuma
  • ទី១, ប្រទេស​ជប៉ុន​មាន​អ្វី​ដែល​ប្លែក​ព្រោះ​មាន​ធម្មជាតិ​ច្រើន ស្រស់​ស្អាត

  • ទី២, ចំណី​អាហារ

  • ទី៣, ប្រជាជន​ជប៉ុន​មាន​ភាព​រួសរាយ​រាក់ទាក់ មាន​ការ​បដិសណ្ឋាកិច្ច​ខ្ពស់​ទៅ​កាន់​ភ្ញៀវ​ទាំង​ឡាយ ម៉្លោះហើយ​អ្នក​ដែល​បាន​ទៅ​ទស្សនា​ហើយ​រមែង​ជាប់​ចិត្ត​ និង​បាន​ផ្សព្វផ្សាយ​តៗគ្នា ទៅ​លេង​ជាហូរហែ។

ជា​រៀង​រាល់​ឆ្នាំ​មាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ប្រមាណ​២សែន​នាក់ បាន​​មក​ទស្សនា​ប្រទេស​កម្ពុជា​។ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​កម្ពុជា​ដែល​បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ក៏​កើន​ឡើង​ពី ៣ពាន់​នាក់​នៅ​ឆ្នាំ ២០១០ រហូត​ដល់​ ១ម៉ឺន ៨ពាន់​នាក់​ នៅ​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

ដោយ​ឃើញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​ខ្មែរ​ទៅ​ទស្សនា​កម្សាន្ត​ប្រទេស​ជប៉ុន​ច្រើន​ ជប៉ុន​មាន​មហិច្ឆតា​ចង់​បង្កើន​តួលេខ​ខាង​លើ​នេះ​ឲ្យ​បាន​កើន​ឡើង​ពីរ​ដង​នៅ​ឆ្នាំ ២០១៩។ ដើម្បី​ធ្វើ​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ខ្មែរ​ទៅ​លេង​ជប៉ុន​កាន់​តែ​ច្រើន​ឡើង ជប៉ុន​មាន​ផែន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​កាន់​តែ​ច្រើន​តាមរយៈ​វិបសាយ និង​ ហ្វេសបុក រួម​ទាំង​ការ​ពិភាក្សា​ជាមួយ​បណ្ដា​ភ្នាក់​ងារ​ទេសចរ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​ចំណាយ​នៅ​ប្រទេស​ជប៉ុន​កាន់​តែ​អាច​ទទួល​យក​បាន។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក Eigo Onuma។

សូមចុចអាន៖ តិចអត់ជឿ? មាន១៤០០ដុល្លារ ទៅលេងប្រទេសជប៉ុន៧ថ្ងៃ ចាយឡើងធូរចិត្ត

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទេសចរណ៍​ជប៉ុន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នំា២០១៨ ស្ថាន​ទូត​ជប៉ុន​ និង​ស្ថាប័ន​ជាតិ​ទេសចរណ៍​ជប៉ុន​ បាន​រៀប​ចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ។

នៅឯពិធីប្រកាស​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ផ្សារ​ទំនើប​អ៉ីអន២ កាល​ពី​ថ្ងៃ​ទី១០ វិច្ឆិកា

នៅ​ឯ​ពិធី​បើក​ពិព័រណ៍​កាល​ពី​ម្សិលមិញ​នេះ​ លោក Horinouchi Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ពិព័រណ៍​ទេសចរណ៍​ឆ្នាំ​នេះ​គឺ​ផ្កា​សាគូរ៉ា ដោយ​ក្នុង​មួយ​ឆ្នាំ​ពេល​វេលា ​ដែល​អាច​មើល​ផ្កា​សាគូរ៉ា​បាន​​មាន​រយៈ​ពេល​ត្រឹមតែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ពិព័រណ៍​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ ដែល​ក្នុង​ពេល​ដំណាល​គ្នា​យើង​អាច​ថតរូប​ជាមួយ​នឹង​ដើម​ផ្កា​សាគូរ៉ា ដែល​រីក​ស្គុះស្គាយ​និង​ផ្ទាំង​រូបភាព​ភ្នំ​ហ្វូជី​ ដែល​ជា​និមិត្ត​រូប​នៃ​ប្រទេស​ជប៉ុន។

សូមចុចអាន៖ ចម្លែកមែន! ផ្កាសាគូរ៉ានៅជប៉ុន រីកខុសពេលធម្មតា ក្រោយរងគ្រោះខ្យល់ព្យុះជាច្រើនត

លោក Horinouchi Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់