• 2018-11-12 03:30:00
  • សុខភាព

អាចប្រកែកមិនបាន ៤ចំណុចនេះ បញ្ជាក់ថា នារីនៅលីវ ងាយធាត់បំផុត

  • 2018-11-12 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធាត់ ​គឺ​ជា​បញ្ហា​ធំ​មួយ​ដែល​មនុស្ស​ទូទៅ​ពិសេស​នារី តែង​ប៉ះ​ទង្គិច​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ និង​ការយាយី​សុខភាព​មួយ​ចំនួន។ អ្នក​ខ្លះ​តែង​គិត​ថា ស្រីៗ​ដឹង​តែ​ធាត់​គេច​មិន​ផុត នៅ​ក្រោយ​ពេល​រៀបការ និង​មាន​កូន។

ជាក់ស្ដែង​មិន​ដូច្នេះ​ទាំងអស់​ទេ ការ​ធាត់​មិន​ដែល​រើស​មុខ​មនុស្ស ឋានៈ ឬ​ពេលវេលា​អ្វី​ឡើយ។ ក្រៅពីបញ្ហាដទៃជាច្រើនទៀត បច្ចុប្បន្ន​ នារី​នៅ​លីវ​​ អាចងាយ​ជួប​បញ្ហា​ធាត់​ខ្លាំង ដោយសារ​មូលហេតុ​ ៤​នេះ។

រូបតំណាង

១. អារម្មណ៍​នៅ​ម្នាក់ឯង

នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដោយ​មាន​តែ​ម្នាក់​ឯង ជាពិសេស អង្គុយ​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង​ នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន ព្រោះ​អ្នក​ភ្លេច​​ខ្លួន​ហើយ​ក៏​គ្មាន​នរណា​ឃាត់​អ្នក។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​បរិភោគ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធាត់​បាន។

២. នៅ​ក្នុង​ផ្ទះ​ច្រើន

រូបតំណាង

នៅ​ពេល​អ្នក​គ្មាន​សង្សារ អ្នក​នឹង​នៅ​ក្នុង​ផ្ទះ​ច្រើន​ជាង​ចេញ​ក្រៅ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​កម្រើក ឬ​ធ្វើ​សកម្ម​ភាព​នានា ក្រៅ​តែ​ពី​គេង ឬ​អង្គុយ​​ធ្វើការ​នៅ​ផ្ទះ​ច្រើន នោះ​អ្នក​នឹង​ងាយ​ធាត់​ខ្លាំង មិន​ងាយ​ស្គម​ឡើយ​ប្រសិន​ជា​អ្នក​មិន​បាន​ហាត់​ប្រាណផ។

៣. អារម្មណ៍​មិន​នឹង ន

អ្នក​ដែល​មិន​មាន​សង្សារ ងាយ​កើត​មាន​អារម្មណ៍​មិន​នឹង​ ន​ណាស់។ នៅ​ពេល​ដែល​មាន​អារម្មណ៍​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ញ៉ាំ​កាន់​តែ​ច្រើន ព្រោះ​គេ​យល់​ថា ​មាន​តែ​ការ​ញ៉ាំ​ទេ ដែល​អាច​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត។

៤. ស្រ្តេស ឬ​ស្មុគស្មាញ​ច្រើន

រូបតំណាង

អ្នក​ដែល​មិន​មាន​សង្សារ នឹង​អាច​កើត​អារម្មណ៍​ស្មុគស្មាញ​ច្រើន ព្រោះ​គ្មាន​នរណា​ជួយ​រំលែក​អារម្មណ៍​មិន​សប្បាយចិត្ត និង​សម្ពាធ​ទាំងឡាយ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សម្ពាធ​គេ​កាន់​តែ​ធ្ងន់​ទៅ​ៗ ធ្វើ​ឲ្យ​គេ​កាន់​តែ​ធាត់​ទៅ​ៗ​ដូចគ្នា ព្រោះ​ញ៉ាំ​តែ​អាហារ​ដើម្បី​បំបាត់​ទុក្ខ​កង្វល់​ទាំង​ឡាយ៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់