• 2018-11-13 08:00:13
  • ចរាចរណ៍

ដើម្បីកាន់តែងាយ និងជិតជាងមុន Manulife ពង្រីកសាខាថ្មីទី៦ ដល់ខេត្តព្រះសីហនុ

  • 2018-11-13 08:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manulife ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កា​រិ​យាល័យ​សាខា​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ព​ង្រី​ក​វិសាលភាព​អាជីវកម្ម​នេះ​នឹង​ជួយ​បំ​ពេញ​ត​ម្រូ​វ​ការធានា​រ៉ាប់​រង​អាយុជីវិត និង​ដំណោះស្រា​យហិ​រញ្ញ​វត្ថុ​ដែល​មាន​គុណភាព​ខ្ពស់ និង​សម្បូរបែប​ជូន​ដល់​ប្រជា​ជន​នៅក្នុង​ខេត្ត​ដ៏​ពិសេស មួយ​នេះ​។​

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​ព​ង្រី​ក​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​ឆាប់រ​ហ័​ស ដោយ​នេះ​ជា ការបើក​សម្ពោធ​កា​រិ​យាល័យ​ថ្មី​ទី ៦ ហើយ​របស់​ក្រុមហ៊ុន​បន្ទាប់ពី​ការធ្វើ​អាជីវកម្ម​រយៈពេល​ប្រាំមួយ​ឆ្នាំ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។ កា​រិ​យាល័យ​ដំ​បូ​ង​របស់​ក្រុមហ៊ុន​ត្រូវបាន​បើក​ដំ​ណើ​រការ​កាលពី​ឆ្នាំ ២០១២ នៅ​រាជធានី​ភ្នំពេញ បន្ទាប់មក​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ ២០១៤ ខេត្ត​បាត់​ដំបង​ក្នុង​ឆ្នាំ ២០១៥ ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ ២០១៦ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​កាលពីដើមឆ្នាំ ២០១៨ នេះ​។​

ការ​ព​ង្រី​ក​វិសាលភាព​អាជីវកម្ម​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ដើម្បី​ផ្តល់ជូន​ការការពារ​ហិ​រញ្ញ​វត្ថុ និង​បរិ​យាប័ន​ហិរញ្ញ​វត្ថុ​ដល់​គ្រួសារ​កម្ពុជា​ដែល​រស់នៅ​ក្រៅ​រាជធានី​ភ្នំ​ពេញ ហើយ​នេះ​ក៏​ស្របគ្នា​ទៅនឹង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ​។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​កា​រិ​យាល័យ​សាខា​នោះ លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ឱ្យ​ដឹង​ថា​៖ "ការ​ព​ង្រី​ក​អាជីវកម្ម​របស់​យើង​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​សំ​ខាន់​មួយ​ផងដែរ​ ដែល​យើង​អាច​ជួយ​កសាង​អនាគត​ហិ​រញ្ញ​វត្ថុ​របស់​ក្រុមគ្រួសារ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ចាប់ពី​ថ្ងៃ​នេះ​តទៅ ប្រជា​ជន​កម្ពុជា​ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​តំបន់​ជិតខាង​នៃ​ខេត្ត​នេះ​នឹង​អាច​ទទួលបាន​ដំ​ណោះ​ស្រាយ​ផ្នែក​ហិ​រញ្ញ​វត្ថុ លំដាប់​អន្តរជាតិ​រប​ស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែល​យើង​បាន​ផ្តល់ជូន​ប្រជា​ជន​កម្ពុជា​ចំនួន​ជាង ៧ ម៉ឺន​នាក់​រួចមកហើយ​ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លង​មក​នេះ​។​»​

កា​រិ​យាល័យ​ថ្មី​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ មាន​ទីតាំង​នៅផ្ទះ​លេខ ១៦A ផ្លូវ​ចំណោត​រ៉ា ភូមិ ២ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ៕​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់