• 2018-11-12 10:18:56
  • ជំនឿ

ព្រឺក្បាលខ្ញាកៗ! មុនក្លាយជាទូកដ៏អស្ចារ្យគ្មាន២លើលោក ត្រូវធ្វើពិធីសាសនាច្រើនដល់ម្ល៉ឹង

  • 2018-11-12 10:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ក្លាយ​ជា​ទូក​ដ៏​ល្អ​ឯក មាន​ក្បូរក្បាច់​រចនា​យ៉ាង​វិសេសវិសាល ថែម​ទាំង​វែង​ជាង​គេ​លើលោក ទូក​ដែល​មាន​ឈ្មោះ​ថា «កម្ពោជិកបុត្តាខេមរាតរី» ត្រូវ​ឆ្លង​កាត់​ពិធី​សែនព្រេន​ជា​ច្រើន​ ទើប​ទម្លាក់​ចូល​ទឹក បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​កត់ត្រា​ចូល​ Guinness World Record។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​ផលិត​ទូកង​ដ៏​អស្ចារ្យ​នេះ បាន​ប្រាប់​ថា ពិធី​សាសនា​ជា​ច្រើន​បាន​ធ្វើ​ឡើង​តាំង​ពី​ចាប់​ផ្ដើម​ធ្វើ​រហូត​ដល់​បញ្ចប់។ ពិធី​ទាំង​នោះ មាន​ដូចជា៖

  • ការ​រៀបចំ​សែនព្រេន​សុំ​កាប់ឈើ

  • ការ​រៀបចំ​សែនព្រេន ពេល​ឈើ​មក​ដល់​ទីតាំង​ផលិត​ទូក

  • ​ការ​រៀបចំ​សែនព្រេន ដើម្បី​សុំ​ធ្វើ​ឈើ

  • ការ​រៀបចំ​សែនព្រេន សុំ​បើក​មុខឈើ

  • ការ​រៀបចំ​សែនព្រេន ពិធី​ប្រោះព្រំ​អប់​ឈើ ដើម្បី​ធ្វើ​ទូក

  • ការ​រៀបចំ​សែនព្រេន ដើម្បី​សុំ​ត​សាច់​ឈើ​តួ​ទូក​ភ្ជាប់​គ្នា

  • ការ​រៀបចំ​សែនព្រេន ដើម្បី​សុំ​រំកិល​ទូក​ចុះទឹក

  • ការ​រៀបចំ​សែនព្រេន ទីកន្លែង​ដើម្បី​តម្កល់​ទូក

  • ការ​រៀបចំ​សែនព្រេន ដើម្បី​បើកភ្នែក​ទូក

  • ការ​រៀបចំ​សែនព្រេន ដើម្បី​អុំសាកល្បង

«កម្ពោជិកបុត្តាខេមរាតរី» បាន​ផលិត​ឡើង​តាម​រចនាបថ​ និង​បច្ចេកទេស​របស់​កូន​ខ្មែរ ដោយ​បាន​ចំណាយ​ពេល​អស់​៦​ខែ​គិត​ចាប់​តាំង​ពី​ខែ​មេសា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១៨។ ទម្រាំ​បាន​ក្លាយ​ទូក​ដ៏​ល្អឯក​នេះ​ ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់ តែ​យ៉ាង​ណា​ក្ដី​ ដោយសារ​កម្លាំង​សាមគ្គី​ពី​កូន​ខ្មែរ​រាប់​ពាន់​នាក់ ស្នាដៃ​នេះ​បាន​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ថា កម្ពុជា​ពិត​ជា​អាច​ធ្វើ​បាន។

«កម្ពោជិកបុត្តាខេមរាតរី» មាន​បណ្ដោយ​ប្រវែង ៨៧,៣០​ម៉ែត្រ បាន​កត់​ត្រា​ចូល​ក្នុង Guinness World Record នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់