• 2018-11-13 06:49:55
  • ព័ត៌មាន

ដាក់ដំណើរការនាវាកម្សាន្ដធំបំផុតក្នុងពិភពលោក តម្លៃរាប់ពាន់លានដុល្លារ

  • 2018-11-13 06:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​កម្សាន្ត​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ត្រូវ​បាន​ដាក់​ដំណើរ​នៅ​ក្នុង​ទីក្រុង Miami សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

នាវាកម្សាន្ដ​ឈ្មោះ Symphony of the Seas របស់​ក្រុមហ៊ុន Royal Caribbean ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១,៣៥ ប៊ីលាន​ដុល្លារ។ ជាមួយ​ទំហំ​ដ៏​មហិមា នាវា​នេះ​មាន​កម្ពស់ ១៨ ជាន់​អម​ជាមួយ​ភោជនីយដ្ឋាន ២២​កន្លែង និង​បន្ទប់​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ប្រមាណ ៦ ៦៨០ នាក់។ លើស​ពី​នេះ​ទៀត វា​មាន​ប្រវែង​រហូត​ដល់​ជាង ៣៤០ ម៉ែត្រ និង​ទទឹង​ជាង ៦៥​ម៉ែត្រ​ដែល​មាន​បារ​កម្សាន្ដ​ជាង ៤០​កន្លែង​សម្រាប់​ភ្ញៀវ​គ្រប់​វ័យ។ ក្នុង​នោះ​ក៏​មាន​បញ្ចូល​កន្លែង​កម្សាន្ដ​ដូច​ជា កន្លែងជិះខ្សែពួរ, កន្លែងជិះស្គីទឹកកក, ទីលានវាយកូនហ្គោលខ្នាតតូច, អាង​ហែលទឹក, កីឡាឡើងជញ្ជាំង, កន្លែង​ជិះ​រលក, ​ទីលាន​បាល់​បោះ និង​កន្លែង​កម្សាន្ដ​ដ៏​សម្បូរ​បែប​ផ្សេង​ទៀត។

នាវា​កម្សាន្ដ​ខ្នាត​យក្ស​នេះ នឹង​ចាប់​ផ្ដើម​ដំណើរ​កម្សាន្ដ​នា​រដូវ​ក្ដៅ​របស់​ខ្លួន​ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាស្ប៉ាញ, បារាំង និង​អ៊ីតាលី​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់