• 2018-11-14 03:50:00
  • ចរាចរណ៍

ផ្លូវជាតិ១ខ្សែ នឹងបញ្ចប់ការ​ជួសជុលបឋម ឲ្យហើយមុនបុណ្យ​សមុទ្រ

  • 2018-11-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការដ្ឋាន​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤៨ ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​កន្លង​មក និង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​រ​ធ្វើ​ដំណើរ។

រូបតំណាង

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មាន​ប្រសាសន៍​ថា ផ្លូវ​នេះ​នឹង​ត្រូវ​ជួសជុល​ចប់​សព្វ​គ្រប់​ទាំង​ស្រុង នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ចរាចរណ៍ និង​ដឹក​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​បាន​ឆាប់​រហ័ស និង​មាន​បរិមាណ​កើន​ឡើង។ ការ​ជួសជុល​នេះ ក៏​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​សមុទ្រ​ដែល​នឹង​ត្រូវ ធ្វើ​នៅ​លើ​ទឹកដី ខេត្ត​កោះកុង នា​ចុង​ខែ​ធ្នូ​ខាង​មុខ។

ឯកឧត្ដម​បាន​បន្ថែម​ថា ផ្លូវ​នេះ​មាន​ប្រវែង​១៥០គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​បំបែក​ស្រែ​អំបិល ទៅ​ដល់​ទី​រួម​ខេត្ត​កោះកុង ហើយ​ក្នុង​ចម្ងាយ​ផ្លូវ​១៥០​គីឡូ​ម៉ែត្រ​នេះ ផ្លូវ​ប្រវែង​៦៣គីឡូម៉ែត្រ ត្រូវ​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត ប្រវែង​៦៣​គីឡូ​ម៉ែត្រ​នេះ ត្រូវ​បាន​ចែក​ចេញជា​៩១​កំណាត់ ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំ​ៗ ចំនួន​បី។

ក្នុង​នោះ រួមមាន នាយកដ្ឋាន​គ្រឿង​ចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ​ថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម ​នៃ​ក្រសួង​ការពារ​ជាតិ។ ការជួសជុល នឹងប្រើប្រាស់​គ្រឿង​ចក្រ ប្រមាណ៤០០គ្រឿង រួមនឹងថវិកាជាតិ សរុបប្រមាណ១២លានដុល្លារអាម៉េរិក។

ប្រភព៖ AKP ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់