• 2018-11-14 03:38:15
  • ព័ត៌មាន

បុរសថៃថត Selfie ជាមួយក្របី កំពុងទទួលការចាប់អារម្មណ៍ តែបើដឹងរឿងពិតកាន់តែរំជួលចិត្ត

  • 2018-11-14 03:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ដ៏​សំណាង​ម្នាក់​តែង​ចំណាយ​ពេល​សម្រាក និង​ងូត​ទឹក​លេង​ជាមួយ​សត្វ​ក្របី​របស់​ខ្លួន ហើយ​តាមរយៈ​ស្នាមញញឹម និង​រូបថត Selfie របស់​ពួកគេ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

បុរស​ជនជាតិ​ថៃ​ខាង​លើ មាន​ឈ្មោះ​ថា Surat Phaeoket បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ លោក​ញញឹម​ខណៈ​កំពុង​លេង និង​ងូត​ទឹក​ជាមួយ​សត្វ​ក្របី ២ក្បាល ឈ្មោះ Kao Hom និង Tongkum។

លោក Surat បាន​និយាយ​ថា «ខ្ញុំ​តែងតែ​ស្រលាញ់​សត្វ​ក្របី តាំង​ពី​ខ្ញុំ​នៅ​តូច​ម្ល៉េះ។ គ្រួសារ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គ្រប់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​សត្វ​ក្របី ប៉ុន្តែ​ពេល​ខ្ញុំ​កើត​មក មិន​ឃើញ​ពួក​វា​សោះ»។ ទោះ​ជា​យ៉ាង​ណា​បុរស​វ័យ ៣៤ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា «ខ្ញុំ​តែងតែ​ចង់​បាន​វា»។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក Surat គ្រាន់​តែ​ជា​កសិករ​ដាំ​អំពៅ​ធម្មតា​ម្នាក់ ដែល​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​គីមី​ប៉ុណ្ណោះ។

«ខ្ញុំ​មាន​អារម្មណ៍​ថា​សុខភាព​ខ្ញុំ​ពេល​នោះ​អាក្រក់​ណាស់ ដោយសារតែ​ខ្ញុំ​រស់​នៅ​ជាមួយ​សារធាតុ​គីមី​ជា​រៀងរាល់​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ ការ​ដាំដុះ​បាន​បរាជ័យ​ព្រោះ​តម្លៃ​អំពៅ​ធ្លាក់​ចុះ»។ នេះ​បើ​តាម​សម្ដី​លោក Surat។

ក្រោយមក កសិករ​ថៃ​រូប​នេះ​បាន​ចូល​រួម​សិក្ខាសាលា​រដ្ឋ​ស្ដី​ពី​ការ​ចិញ្ចឹម​សត្វ និង​កសិកម្ម រហូត​បាន​បំពេញ​ក្ដី​សុបិន​ពី​កុមារ ក្រោយ​ខ្ចី​បាន​សត្វ​ក្របី​ចំនួន ២ក្បាល​ពី​ធនាគារ​រដ្ឋ Buffalo Bank។ បច្ចុប្បន្ន​នេះ លោក Surat ងាក​មក​ចិញ្ចឹម និង​មើល​ថែរក្សា​សត្វ​ក្របី​សរុប​ចំនួន ៥ក្បាល៕

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់