• 2018-11-14 08:12:09
  • សេដ្ឋកិច្ច

ទើបបានអាជ្ញាបណ្ណក្ដៅៗ ក្រុមហ៊ុនមូលបត្រថ្មីនេះ ប្រកាសការប្រកួតដូរឧបករណ៍និទស្សន្ត រង្វាន់ពាន់ដុល្លារ

  • 2018-11-14 08:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន យូអេជីត្រេដ ខេមបូឌា (UAG Trade Cambodia) បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយនៅសណ្ឋាគារ Sunway Hotelដោយមានវត្តមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ដើម្បីអបអរដល់ការទទួលបានអាជ្ញាបណ្ណ ពីគណៈកម្មការមូលបត្រនៃកម្ពុជា ក្នុងការឈានជើងចូលក្នុងទីផ្សារនៃប្រទេសនេះជាលើកដំបូង។

UAG Trade ជាក្រុមហ៊ុនផ្តល់សេវាកម្មលើការជួញដូរឧបករណ៍និទស្សន្ត បង្កើតឡើងតាំងតែពីឆ្នាំ២០១៥ និងបានពង្រីកសក្ដានុពលរបស់ខ្លួនជាបន្តបន្ទាប់ទៅបណ្តាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឌុយបៃ កម្ពុជា និងប្រទេសផ្សេងៗទៀត។

ក្រុមហ៊ុននេះ ទទួលបាននូវភាពស្របច្បាប់ ឬអាជ្ញាបណ្ណ ពីគណៈកម្មការមូលបត្រនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលការផ្តល់ជូននូវអាជ្ញាបណ្ណដល់ក្រុមហ៊ុនមួយនេះ បានបញ្ជាក់ពីសុវត្ថិភាព តម្លាភាព និងការជួញដូរប្រកបដោយទំនុកចិត្តពីសំណាក់វិនិយោគិនទាំងឡាយ។

លោកជំទាវ កែវ រ័ត្នណី ប្រធានក្រុមហ៊ុន UAG Trade Cambodia បានមានប្រសាសន៍ថា៖ "ថ្វីត្បិតតែក្រុមហ៊ុនរបស់យើងទើបទទួលការអនុញ្ញាតពី គ.ម.ក. តែចក្ខុវិស័យរបស់ក្រុមយើងគឺនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលប្រជាជនកម្ពុជាអំពីវិស័យហិរញ្ញវត្ថុឲ្យបានកាន់តែប្រសើរ និងបង្កភាពងាយស្រួលក្នុងការជួញដូរប្រកបដោយទំនុកចិត្តខ្ពស់បំផុត”។

រូបកណ្ដាល លោកជំទាវ កែវ រ័ត្នណី

ដើម្បីជាការសាកល្បងសមត្ថភាព និងចំណេះដឹង អំពីការជួញដូរឧបករណ៍និទស្សន្តនេះ ក្រុមហ៊ុនបាន និងកំពុងរៀបចំនូវការប្រកួតប្រជែងលើការជួញដូរឧបករណ៍និស្សន្ទ ដែលមានអន្តរកាលនៃការចុះឈ្មោះចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។ ចំណែកឯការប្រកួតប្រជែង នឹងចាប់ផ្តើមពីថ្ងៃទី១៧ ធ្នូ ២០១៨ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

ដោយឡែករង្វាន់ដែលនឹងផ្តល់ជូនសរុបជាទឹកប្រាក់សុទ្ធចំនួន ៦ ៥០០ ដុល្លារ នឹងបែងចែកជូនដល់អ្នកឈ្នះចំនួន៤រូប ក្នុងនោះ ៥០០០ ដុល្លារ នឹងផ្តល់ជូនបេក្ខជន៣រូបដែលទទួលបានប្រាក់ចំណេញច្រើនជាងគេ និង១ ៥០០ ដុល្លារ នឹងផ្តល់ជូនបេក្ខជនដែលទទួលបានចំនួនឡត់(Lot) នៃការជួញដូរច្រើនជាងគេ ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចូលរួមធ្វើការប្រកួតប្រជែងអាចធ្វើការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ តាមរយៈក្រុមហ៊ុនផ្ទាល់ ដោយមានទីតាំងនៅ៖

បន្ទប់លេខ ២ ជាន់ទី ១ នៃអគារស្នាក់ Pavilion Apartment ផ្លូវ ៣៥២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទាក់ទងលេខទូរសព្ទ៖ 069 211 629 / 015 308 920។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សុខណា

មតិយោបល់