• 2018-11-14 10:25:17
  • សេដ្ឋកិច្ច

ទីបំផុត! វិធីពន្លូតអាជីវកម្មដែល NASA, Google ធ្លាប់​ប្រើ មាន​នៅ​ខ្មែរ​ហើយ

  • 2018-11-14 10:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដើម​កំណើត​ពី​ប្រទេស​ដា​ណឺ​ម៉ាក Lego ត្រូវ​បាន​​ទទួលស្គាល់​ជា​ពិ​ភព​លោក​ថា ជា​ក្រុមហ៊ុន​លក់​ប្រដាប់ប្រដា​ក្មេង​លេង​ដ៏​ល្បីល្បាញ​មាន​ដូចជា ផលិត​ដីឥដ្ឋ និង​ឧបករណ៍​ត​ភ្ជាប់​ធ្វើ​ពី​ប្លា​ស្ទិក ដែល​របស់​លេង​ទាំងអស់​នោះ​បាន​ក្លាយ​ជា​វី​ធី​សាស្ត្រ​អប់រំ​​ថ្មី​មួយ ហៅ​ថា Lego Serious Play (LSP) ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ និង​អនុវត្ត​ដើម្បី​សម្របសម្រួល​ក្នុង កម្មវិធី​សិក្ខាសាលា​ប​ណ្តុះ​បណ្តាល​ផ្សេងៗ​នា​ពេលបច្ចុប្បន្ន​។

​ដំណើរការនៃ​ការលេង LSP នេះ​ គឺ​ជួយ​ឲ្យ​អ្នកលេង​អាច​បញ្ចេញ​នូ​វ​ការគិត​របស់​ពួកគាត់​ចេញ​មក​ក្រៅ និង​អាច​បញ្ចេញ​នូ​វ​ភាព​ច្នៃប្រឌិត​ដែល​ជា​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ទៀត។

​អស់​ជាច្រើន​ទសវត្ស​មក​ហើយ​ដែល LEGO® បាន​ជំរុញ​ឲ្យ​កុមារ​កសាង​នូ​វ​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ​។ ដូចគ្នា​ផងដែរ វិធីសាស្ត្រ LSP នេះ​បាន​ស្វែង​យល់ថា​មនុស្ស​ពេញ​វ័យ​ក៏​អាច​កសាង​ចក្ខុវិស័យ​​របស់​ពួកគេ និង​អាច​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​ផង​ដែរ​។ បន្ទាប់ពី​បាន​សាកល្បង​អស់​រយៈពេល​ជាង ២០​ឆ្នាំ នៅ​ជុំវិញ​ពិ​ភព​លោក​ទាំង​ស្ថា​ប័ន និង​ក្រុមហ៊ុន រាប់ទាំង NASA, Google, Toyota, និង សាកលវិទ្យា​ល័យ Harvard បាន​ប្រើ​វិធី​នេះ​ដើម្បី​ប្រមូល​គំ​និ​ត និង​ដំណោះស្រាយ​រាល់​បញ្ហា​ដែល​ពួកគេ​ជួបប្រទះ​ក្នុង​អាជីវកម្ម​របស់​ពួកគេ​។

អស់​រយៈពេល​ជាង ៦​ខែ​កន្លង​មក​នេះ​លោក Yusuke Morotomi គឺជា​ដៃគូ​ពាណិជ្ជកម្ម​ក្រុមហ៊ុន Solidus និង​ជា​នាយក​ប្រតិបត្តិការ បាន​នៅ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​សិក្សា និង​ខិត​ខំ​ប្រឹងប្រែង​អនុវត្ត​វិធីសាស្ត្រ LSP ក្នុង​ការ​សម្របសម្រួល​​សិក្ខាសិលាប​ណ្តុះ​បណ្តាល និង​កិច្ច​ប្រជុំ​មួយ​ចំ​នួន​។ ដោយសារ​ទទួល​បាន​កា​របណ្តុះ​បណ្តាល​ជាមួយគ្រូ​ជំ​នា​ញ​របស់ LSP គឺ​លោក Yusuke ក៏​ត្រូវបាន​ទទួលស្គាល់​ជា​អ្នក​សម្រប​សម្រួល LSP ផ្លូវការ​ដ៏​ចំណាន​ម្នាក់​។ លោក​ក៏បាន​ដុះ​ខាត់​ជំនា​ញ​នេះ​ នៅ​​ប្រទេស​កំណើត​តាម​រយៈ​សិក្ខា​សិលា​ប​ណ្តុះ​បណ្តាល​ជាច្រើន​។

ពេល​នេះ ​លោក​ក៏បាន​អនុវត្ត​ពី​វិធីសាស្ត្រ​ទាំង​នេះ ជា​មួយ​នឹង​ក្រុមការងារ Solidus របស់​លោក​ផ្ទាល់ ដើម្បី​រក​ឲ្យ​ឃើញ​ពី​គំ​និ​ត​អាជីវកម្ម​របស់​ពួកគេ តាម​រយៈ​អនុវត្ត​វិធីសាស្ត្រ LEGO® SERIOUS PLAY® នេះ​ផង​ដែរ​។

សិក្ខា​សិលា​ប​ណ្តុះ​បណ្តាល​នេះ ត្រូវបាន​អនុវត្ត​ម្តង​ហើយ​ម្តង​ទៀត នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើកា​រដល់​អតិ​ថិ​ជន​នៅឯ​រាជធានី​ភ្នំ​ពេញ​។ ​នាពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ព​ង្រី​ក​ទៅដល់ សាលា​រៀន សាកល​វិទ្យា​ល័យ អង្គការក្រៅរដ្ឋាភិបាល​នា​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​រាជ​រដ្ឋាភិបាល​ផងដែរ។

សម្រាប់​ក្រុម​ដែល​មាន​ចំណាប់អារម្មណ៍​ពី​ការ​រៀ​ន​អំ​ពី​វិធីសាស្ត្រ Lego Serious Play អាច​ទំនាក់ទំនង​ទៅ លោក Yusuke Morotomi ផ្ទាល់ តាម​រយៈ អ៊ី​ម៉ែ​ល​៖ yusuke@solidusasia.com​៕

អត្ថបទ៖ សុខណា

មតិយោបល់