• 2018-11-16 04:24:15
  • ចរាចរណ៍

ត្រៀមលុយចាក់ឲ្យសប្បាយចិត្តទៅ! សាំងធ្លាក់ថ្លៃ ស្មានមិនដល់

  • 2018-11-16 04:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងពាណិជ្ជកម្ម បញ្ចេញ​តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​ថ្មី​សម្រាប់​រយៈ​ពេល​១៥​ថ្ងៃ ដែល​ឃើញ​ថា​តម្លៃ​មាន​ការ​​ធ្លាក់​ចុះ​គួរ​ឲ្យ​សម្គាល់​ ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​មុន​។​

ក្នុង​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា ចាប់​ថ្ងៃ​ទី​១៦ ដល់​ ៣០​ ខែ​វិច្ឆិកា ​ឆ្នាំ២០១៨ ​ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង​ទាំង​អស់​ ត្រូវ​លក់​ តម្លៃ​ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​ ៣ ៦៥០​រៀល និង​តម្លៃ​ប្រេង​ម៉ាស៊ូត​តម្លៃ​ ៣ ៨០០​រៀល​​។ គួរ​បញ្ជាក់​ថា​ កាលពីថ្ងៃទី​០១ ដល់ទី​១៥ ខែ​វិច្ឆិកា កន្លងទៅ តម្លៃ​ប្រេងសាំងធម្មតា​ក្នុង​មួយ​លីត្រ​ ៤ ០០០​រៀល និង​តម្លៃ​ប្រេង​ម៉ាស៊ូត​ក៏​ថ្លៃ​៤ ០០០​រៀល​ដូច​គ្នា។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់