• 2018-11-16 06:57:47
  • ព័ត៌មាន

លោក ប្រាយុទ្ធ ទទួលញញួរនិមិត្តរូប ត្រៀមធ្វើជាប្រធានអាស៊ានឆ្នាំ២០១៩

  • 2018-11-16 06:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​នឹង​ត្រូវ​ធ្វើជា​ប្រធាន​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១៩ ក្រោយពី​លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្រ្តី​ថៃ បាន​ទទួល​ញញួរ​និមិត្តរូប ពី​លោក លី សៀនឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី ក្នុង​ពិធីបិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៣៣ នៅ​សិង្ហបុរី កាលពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នេះបើ​តាមការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ប្រាយុទ្ធ ទទួលញញួរនិមិត្តរូបពីលោក លី សៀនឡុង ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

ជាមួយគ្នា​នេះ លោក ប្រាយុទ្ធ បាន​យាង និង​អញ្ជើញ​បណ្តា​មេដឹកនាំ​អាស៊ាន​ទាំងអស់ ឱ្យចូលរួម​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០១៩ នៅ​ប្រទេស​ថៃ ដើម្បី​ផល​ប្រយោជន៍ និង​ការរីក​ចម្រើន​សម្រាប់​តំបន់​អាស៊ាន​នេះ។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៣នេះ ធ្វើឡើង​ក្រោម​ប្រធាន​បទ «ភាពរឹងមាំ និងនវានុវត្តន៍​របស់​អាស៊ាន» ដែល​សិង្ហបុរី ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ។ ទន្ទឹមនឹង​នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់​ទុក​កិច្ចប្រជុំ​កំពូលនេះ​ថា ទទួលបាន​លទ្ធផល​វិជ្ជមាន​ល្អ សម្រាប់​កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ទាំងមូល៕

ប្រភព៖ Kley Kley អត្ថបទ៖ សំភី

មតិយោបល់