• 2018-11-16 09:28:47
  • ការអប់រំ

៩ សន្លឹកពីរដ្ឋមន្ត្រីវ័យ២៥ឆ្នាំម៉ាឡេស៊ី សង្ហាបំផុត សូម្បីនារីៗនៅកម្ពុជាក៏ចង់លង់ដែរ

  • 2018-11-16 09:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Syed Saddiq Abdul Rahman មាន​វ័យ​តែ​២៥​ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​បាន​ព្រះមហាក្សត្រ Sultan Muhammad V ​នៃ​ប្រទេស​ម៉ាឡេស៊ី​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា។ ការ​តែងតាំង​រដ្ឋមន្ត្រី​វ័យ​ក្មេង​បំផុត អាច​ចាត់​ទុក​ថា​លើក​ទី​មួយ​ហើយ នៃ​ប្រទេស​ម៉ាឡេស៊ី។

ក្រៅ​ពី​មាន​វ័យ​ក្មេង​ហើយ​នោះ លោក​ថែម​ទាំង​មាន​អំណោយ​ផល​ពី​ធម្មជាតិ ដ៏​ស្រស់​សង្ហា​ ស្ទើរ​គ្មាន​កន្លែង​ទាស់ កំពុង​ធ្វើ​ឲ្យ​នារីៗ​នៅ​បណ្ដា​ប្រទេស​នានា ចាប់​ចិត្ត​ប្រតិព័ទ្ធ​មិន​ស្ទើរ​ឡើយ។ ក្នុង​នោះ​សូម្បី​តែ​នារី​ៗ​នៅ​កម្ពុជា បាន​ Comment ពាក្យ​ថា​ Cruh ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្រៅ​ពី​មាន​ផ្ទៃ​មុខ​ដ៏​ស្រទន់ ចិញ្ចើម​ក្រាស​ឃ្មឹក សម​នឹង​ទម្រង់​មុខ​ហើយ​នោះ លោក​ថែម​ទាំង​មាន​សមត្ថភាព​ដ៏​ពូកែ ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន។

លោក Syed Saddiq Abdul Rahman ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៨។  ការ​ធ្វើ​សម្បថ​ចូលកាន់​តំណែង​នេះ ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ព្រះបរមរាជវាំង​ម៉ាឡេស៊ី ជាមួយ​រដ្ឋ​មន្ត្រី ១២​រូប និង​អនុរដ្ឋមន្ត្រី ២៣រូប​ផ្សេង​ទៀត​។

លោក នឹង​ឈាន​ចូល​វ័យ​២៦ឆ្នាំ​នា​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ។ តាម​ការ​ចុះផ្សាយ​របស់​ Channelnewsasia  ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​កំឡោះ​រូប​សង្ហា​នេះ បានបញ្ចប់​ការ​សិក្សា​ផ្នែកច្បាប់ នៅសាកលវិទ្យា​ល័យ​ International Islamic University នៅ​ប្រទេសប៉ាគីស្ថាន​។ លោក​ធ្លាប់ឈ្នះពានរង្វាន់វាគ្មិន​ឆ្នើម​ប្រចាំទ្វីបអាស៊ី ចំនួន ៣លើក ក្នុង​កម្មវិធី​ជើង​ឯក​តស៊ូមតិ​សភា​អង់គ្លេស​នៅអាស៊ី (Asian British Parliamentary Debating Championship)៕

សូមទស្សនាកម្រងរូបភាពផ្សេងទៀតដូចខាងក្រោមនេះ៖

រូបភាព៖ ហ្វេសប៊ុកផេក Syed Saddiq Abdul Rahman អត្ថបទ៖ រាជ

មតិយោបល់