• 2018-11-16 10:34:45
  • ព័ត៌មាន

ប៉ុណ្ណេះលែងឈឺក្បាល! Grab មាន​​សេវា​គ្រប់​គ្រង​ចំ​ណាយ ប្រចាំ​ក្រុមហ៊ុន​ ៣០ផ្សេង​ទៀត ​​

  • 2018-11-16 10:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Grab ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​ការ​ធ្វើ​ដំណើរ​ឈាន​មុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ដាក់​ចេញ​នូវ​​ដំណោះស្រាយ​ថ្មី​សម្រាប់​ក្រុមហ៊ុន​នានា ជាមួយ​នឹង​កម្មវិធី​ឈ្មោះថា Grab for Business ជា​កម្មវិធី​គ្រប់​គ្រង​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​បំណង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ នៅ​ភ្នំពេញ។

ការ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កម្មវិធី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង ដោយ​ជោគ​ជ័យ​រយៈពេល ៥​ខែ ជា​មួយ​នឹង​ក្រុមហ៊ុន​ចំនួន ៣០។ ក្នុង​នោះ Grab បាន​ជួយ​បង្ក​ភាព​ងាយ​ស្រួល និង​ប្រកបដោយ​សុវត្ថិភាព​ដល់​បុគ្គលិក​ ដែល​មាន​​បំណង​ចុះ​បំ​ពេញ ការងារ និង​សរុប​ជា​រួម​គឺ​ធ្វើ​ដំណើរ​បាន​ជាង ១០ ០០០ គីឡូម៉ែត្រ​ទៅកាន់​ទីតាំង​ចំនួន​ជាង ៦០០ កន្លែង​ផ្សេងៗ​គ្នា​ក្នុង​រាជធានី។

អ្នកស្រី ហេង សុធាវី នាយក​ប្រចាំ​ប្រទេស​ស្ដីទី​ប្រចាំ​​កម្ពុជា​បាន​លើក​ឡើង​ថា៖ “​ក្រុមហ៊ុន​នានា​គួ​រផ្ដោត​ការ​ប្រើប្រាស់​ធន​ធាន​របស់​ខ្លួន​សម្រាប់​កំណើន​អាជីវកម្ម និង​ការបម្រើ អតិថិជណ​របស់ខ្លួន​។ យើង​បាន​មើល​ឃើញ​ពី​ឱកាស​ក្នុង​ការ​ផ្ដល់​នូ​វ​សេវា​ដឹកជញ្ជូន​ពី​មួយ​កន្លែង​ទៅ មួយ​កន្លែង​សម្រាប់​ក្រុមហ៊ុន​នានា ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​ទំនើបកម្ម និង​រៀប​ចំ​ដំណើរ​ការ គ្រប់​គ្រង​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​តាម​រយៈ​បច្ចេកវិទ្យា​របស់ Grab"។

អ្នក​ស្រី​បន្ត​ថា កម្មវិធី​នេះ នឹង​ជួយ​រៀបចំ​តាំងពី​ការ​ធ្វើ​ដំណើរ​ បង្កាន់ដៃ​បង់​ប្រាក់ និង​ការ​សង​ថ្លៃ​ចំណាយ ដូច្នេះ​កម្មវិធី នេះ​ផ្ដល់​នូវ​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ហើយ​ផ្ដល់​លទ្ធភាព​ឲ្យ​ផ្នែក​ធន​ធាន​មនុស្ស និង​ហិរញ្ញវត្ថុ អាច​ស​ន្សំ​សំចៃ​ពេលវេលា​ក្នុង​ការ​គ្រប់​គ្រង​ការ​ចំ​ណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ​នៅ​ក្នុង​ក្រុមហ៊ុន។ ការងារ​គ្រប់គ្រង​រដ្ឋបាល​កាន់តែ​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​នានា ដោយ​ការ​ធ្វើ​ដំណើរ​ដែល​កក់​ជាមួយ Grab។

អ្នកស្រី ហេង សុធាវី

រាល់​ការ​ធ្វើ​ដំណើរ​ទាំងអស់​នឹង​ត្រូវ បាន​បញ្ចូល​ទៅ​ក្នុង​គេហ​ទំព័រ Grab for Business ដែល​ជា​ឧបករណ៍​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​នានា​រៀ​ប​ចំ និង​គ្រប់​គ្រង​លើ​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​។មុខងារ​នៃ​កម្មវិធី​នេះ​រួមមាន​៖

  • តាមដាន និង​គ្រប់​គ្រង​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ ដោយ​ផ្នែក​ចំណាយ​មានផ្នែក/នាយកដ្ឋាន ផ្សេងៗ និង​ក្រុម​ការងារ​គម្រោង។
  • កំណត់​យក​ជ​ម្រើ​ស​ទូទាត់​តាម​ត​ម្រូ​វ​ការ
  • កំណត់គោល​នយោបាយ​នៃ​ការ​ធ្វើ​ដំ​ណើ​រ និង​ភាព​ងាយ​ស្រួល​ក្នុង​ការអនុវត្ត​គោល​នយោបាយ នោះ។ ឧទាហរណ៍ គោល​នយោបាយ​អាច​ត្រូ​វបាន​កំណត់​សម្រាប់​គាំទ្​ដល់​កិច្ច​ប្រជុំ​របស់​ក្រុមហ៊ុន ឬ​ការ​ធ្វើ​ដំណើរ​ពេល​យប់។
  • ស​ន្សំ​សំចៃ​ពេលវេលា​តាម​រយៈ​ការកាត់បន្ថយ​លិ​ខិត​ស្នាម​៖ មុខងារ​នេះ​ធ្វើឲ្យ​ការ អនុម័ត​មាន​ភាព​ងាយ​ស្រួល ហើយ​បំបាត់​នូវ​រាល់​ចំ​ណុ​ច​ឈឺក្បាល​ក្នុង​ដំ​ណើ​រការ​រៀ​ប​ចំ​ដោយ​ដៃ ដូចជា​ការ​ស្កែន​បង្កាន់ដៃ និង​ការ​បញ្ចូល​ព័ត៌មាន​លម្អិត​អំ​ពី​ការធ្វើ​ដំ​ណើ​រ​ជាដើម​។

ក្រៅ​ពី​នោះ បុគ្គលិក​អាច​មើល​ប្រវត្តិ​នៃ​ការធ្វើ​ដំណើរ តាម​​អ៊ីនធឺណិត​ ដែល​ងាយ​សម្រាប់​ការ​ទាមទារ​សំណង​​ពី​គេហទំព័រ Grab for Business។ អ្នកប្រើប្រាស់​កម្មវិធី Grab ទាំងអស់​ចូល​ប្រើ​ដោយ​សេរី ដែល​ជួយ​ដល់​ពួកគេ​ក្នុង​កា​បែងចែក​​​រវាង​ការ​ធ្វើ​ដំណើរ​ក្នុង​​បំណង​ការងារ និង​ក្នុង​បំណង​ផ្ទាល់ខ្លួន ព្រម​ទាំង​អាច​បញ្ចូល​រាល់​បង្កាន់ដៃ​​​លើ​ថ្លៃ​ចំណាយ។

Grab for Business បាន​បម្រើ​ជូន​ដល់​អតិថិជន​ជា​ក្រុមហ៊ុន​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ៨ ដែល Grab ធ្វើ​ប្រតិបត្តិការ ដែល​ក្នុង​នោះ​មាន សិង្ហ​បុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា​។ ក្រុមហ៊ុន​នានា​អាច​ទទួល​បាន​ព័ត៌មាន​បន្ថែម និង​ចុះឈ្មោះ​នៅ www.grab.com/kh/business/

អត្ថបទ៖ សុខណា

មតិយោបល់