• 2018-11-16 10:57:32
  • ព័ត៌មាន

ក្រុមហ៊ុន​​ល្បី​​មួយ​នៅ​អាស៊ី ចែក​ខោ​ទឹក​នោម​ដល់​អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម

  • 2018-11-16 10:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន វីនស៊ុន (ខេម​បូឌា) ខូអិលធីឌី បាន​រៀបចំ​កម្មវិធី​ចែក​អំណោយ​សប្បុរស​ធម៌​ខោ​ទឹក​នោម​កូន​ក្មេង​ម៉ាក UniDry និង​ខោ​ទឹក​នោម​មនុស្ស​ចាស់ Sunmate ដល់​អង្គការ​សង្គ្រោះ​ជន​អស់​សង្ឃឹម​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​ថ្ងៃ​ទី៣១ តុលា។

លោក Wu Fu Yan អគ្គនាយក​រង​ប្រតិបត្តិការ​ទូទៅ វីន​ស៊ុន បាន​និយាយ​ថា ក្រុម​ហ៊ុន​លោក​ធ្វើ​នេះ គឺ​​ដើម្បី​ចែក​រំលែក​អំណោយ​សប្បុរស​ធម៌​ដល់​សង្គម ជួយ​ក្មេងៗ​ចែក​រំលែក​ក្ដី​ស្រលាញ់ និង​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌។ ក្រុមហ៊ុន​លោក​ផ្ទាល់ នឹង​ធ្វើ​ការងារ​នេះ​ជា​រៀង​រាល់​ខែ។

លោក ឆាត់ ថុន នាយក​អង្គការ​ជន​អស់​សង្ឃឹម បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី ២ ដែល​លោក​បាន​អំណោយ​ខាង​លើ ហើយ​នេះ​បាន​ជួយ​រំលែក​ការ​ចំណាយ​មួយ​ផ្នែក​ធំ​របស់​អង្គការ។

វីនស៊ុន ជា​ក្រុមហ៊ុន​ផលិត​ខោ​ទឹកនោម​ល្បី​មួយ​នៅ​អាស៊ី​ក្នុង​ការ​ចែកចាយ​ផលិតផល និង​សេវាកម្ម​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្តង់ដារ​អន្តរជាតិ ព្រម​ទាំង​ជាប់​ពាន​រង្វាន់​ជា​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក។

ព័ត៌មាន​បន្ថែម ចូល​ទៅ​វិបសាយ winsuncambodia.com

អត្ថបទ៖ វិទូ

មតិយោបល់