• 2018-11-17 02:16:52
  • ព័ត៌មាន

ជប៉ុន អញ្ជើញ​​សិស្ស​វិទ្យាល័យ​ខ្មែរ​ទៅ​ចូលរួម​កម្មវិធី​ពិសេស​មួយ

  • 2018-11-17 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការ​បរទេស​ជប៉ុន​ បាន​អញ្ជើញ​សិស្ស​វិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា​ចំនួន​៩រូប ព្រមទាំង​អ្នក​ដឹកនាំ​១​រូប នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​​ប្រទេស​ជប៉ុន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែ​វិច្ឆិកា ២០១៨។ ទស្សនកិច្ច​នេះ​ស្ថិត​នៅ​ក្រោម​កម្មវិធី​បណ្ដាញ​ផ្លាស់​ប្តូរ​សិស្ស និស្សិត​​ និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា JENESYS 2018។

សូមចុចអាន៖ ប្រទេស​ជប៉ុន​ទាក់ចិត្ត​ភ្ញៀវ​ទេសចរ​ខ្មែរ ទៅ​លេង​ច្រើន​ ដោយ​សារ​​ហេតុ​ផល​៣

រូបតំណាង

សិស្ស​វិទ្យាល័យ នឹង​ទៅ​ទស្សនកិច្ច​នៅ​ទី​ក្រុង​គីតាមី ខេត្ត​ហុកកៃដូ ដើម្បី​ចូលរួម ​«មហោស្រព ភាព​យន្ត​កុមារ​អន្តរ​ជាតិ​អាស៊ី ប្រចាំ​ឆ្នាំ​២០១៨» ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ។ ភាពយន្ត​ខ្លី​ចំនួន​៣​រឿង​ដែល​ផលិត​ដោយ​សិស្ស​វិទ្យាល័យ​ចំនួន ៩​រូប​ខាងលើ ត្រូវ​បាន​ជ្រើសរើស​នៅ​ក្នុង ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ប្រទេស​កម្ពុជា ដែល​រៀប​ចំ​ដោយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ ម៉្លោះហើយ​សិស្ស​វិទ្យាល័យ​ទាំង​ ៩រូប ដែល​ជា​ផលិតករ​ភាពយន្ត​ខ្លី​នេះ ត្រូវ​បាន អញ្ជើញ​ដើម្បី​យក​ភាពយន្ត​របស់​ខ្លួន​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​មហោស្រព​ភាពយន្ត ដូច​បាន​រៀប​រាប់​ខាង​លើ។ ក្រៅ​ពី​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ភាពយន្ត​ខ្នាត​ខ្លី សិស្ស​វិទ្យាល័យ ក៏​នឹង​មាន​ឱកាស​ចូល​រួម​ដំណើរ​កម្សាន្ត​ជុំវិញ​ទីក្រុង ព្រម​ទាំង​កម្ម​វិធី​ផ្លាស់​ប្តូរ រវាង​សាលា និង​សាលា​ផងដែរ។

សូមចុចអាន៖ ៣ក្បាច់នេះ មិនងាយមានអ្នកដឹងក្បួនរកលុយថែម ពីអ្នកធ្វើការនៅជប៉ុន

  កម្ម​វិធី JENESYS 2018 មាន​គោល​បំណង​ជំរុញ​ការ​យល់​ដឹង និង​ការ​កសាង​ទំនុក​ចិត្ត​ទៅវិញទៅមក​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន និង​បណ្ដា​ប្រទេស​ចូលរួម  និង​ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​ នៃ​កិច្ច​សហប្រតិបត្តិការ និង​ចំណង​មិត្តភាព​នា​ពេល​អនាគត។​  តាម​រយៈ​កម្មវិធី​នេះ ក្រសួង​ការ​បរទេស​ជប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង ២ ០០០នាក់​ហើយ តាំង​ពី​ឆ្នាំ ២០០៧​មក៕​  

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់