• 2018-11-19 10:52:22
  • សុខភាព

ទោះបីមិនឆ្លងតែជំងឺទឹកនោមផ្អែមនេះបានក្លាយមូលហេតុ​ទី​៧​ នៃ​ម​រណ​ភាព​នៅលើ​ភ​ពផែនដី

  • 2018-11-19 10:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប ១៨ វិច្ឆិកា ២០១៨ - ក្រុមហ៊ុន​ផលិត​ឱសថ​សាណូ​ហ្វី​កម្ពុជា សហការ​ជាមួយ សមា​គម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​ (CDA) រៀបចំ​ទិវា​ជំ​ងឺ​ទឹកនោមផ្អែម​ពិ​ភព​លោក​ក្រោម​ប្រធានបទ “​គ្រួសារ និង​ជំងឺ​ទឹកនោមផ្អែម​” នៅ​ភោជនីយដ្ឋាន​ប្រាសាទ​បន្ទាយស្រី ខេត្ត​សៀម​រាម នៅ​ថ្ងៃទី ១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​អ្នកចូលរួម​ប្រមាណ​៦០០​នាក់​។​

ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិ​ភព​លោក ត្រូវ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​គ្រួសារ និង​ជំងឺ​ទឹកនោមផ្អែម​” ទិវា​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​លើកកម្ពស់​ការ​យល់ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ជំ​ងឺ​ទឹកនោមផ្អែម​ទៅលើ​គ្រួសារ និង​ការ​គាំទ្រ​ដល់​បណ្តាញ​អ្នក​ដែល​រង​ផល​ប៉ះពាល់ ជាពិសេស លើកកម្ពស់​តួនាទី​របស់​គ្រួសារ​នៅក្នុង​ការ​គ្រប់​គ្រង ការថែទាំ ការ​ការពារ និង​ការ​អប់​រំ​ទាក់ទង​ជំ​ងឺ​ទឹកនោមផ្អែម​។

ក្នុង​ទិវា​នេះ​ក៏​មានការ​ដង្ហែ​ក្បួន និង​កាន់​បដា​ដែល​រំលេច​សារ​អប់​រំ​ខ្លី ពី​សំណាក់​សិស្សានុសិស្ស និង​ប្រជា​ពល​រដ្ឋ ដើម្បី​អបអរសាទរ​ទិវា​ជំងឺ​នោម​ផ្អែម​ពិ​ភព​លោក និង​ការចែក​រំលែក​ចំ​ណេះ​ដឹង​ពី​សំ​ណាក់​គ្រូពេទ្យ​ជំ​នា​ញ​ពី​ជំ​ងឺ​នេះ​ផងដែរ​។​

អ្នកស្រី ដាវ ធូ​ង៉ា (Dao Thu Nga) នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​មាន​ប្រសាសន៍ថា៖ "​គ្រួសារ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​ហា​និ​ភ័​យ​នៃ​ជំ​ងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​តាម​រយៈ​ការ​ផ្តល់​នូ​វ​ការ​អប់​រំ ធន​ធាន និង​បរិស្ថាន ដើម្បី​ទ្រ​ទ្រ​ង់​ការ​រស់នៅក្នុង​ជីវភាព​រស់នៅ​ដ៏​មាន​ផាសុកភាព​មួយ​”​។

អ្នកស្រី​បាន​បន្ថែម​ទៀតថា បើ​យោងតាម​សហ​ព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ការគាំទ្រ​ពី​សំណាក់​គ្រួសារចំ​ពោះ​ការថែទាំ​ជំ​ងឺ​ទឹកនោមផ្អែម​ត្រូវបាន​បង្ហាញថា​មាន​ឥ​ទ្ធ​ពល​យ៉ាង​សំ​ខាន់ ដែល​ធ្វើ​ឲ្យ​លទ្ធផល​សុខភាព​អ្នក​ជំ​ងឺ​ប្រសើរឡើង​។ ដូច្នេះ​វា​ពិតជា​សំ​ខាន់​ក្នុង​ការ​ទទួល​បានការ​អ​អប់​រំ និង​គាំទ្រ​ចំពោះ​ការគ្រប់​គ្រង​ព្យាបាល​ជំ​ងឺ​ទឹកនោមផ្អែម​ដល់​អ្នក​ជំ​ងឺ និង​គ្រួសារ​របស់​ពួកគេ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្លូវចិត្ត​ដោយសារ​ជំ​ងឺ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ចំ​ពោះ​គុណភាព​ជីវិត​។​

ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​មួយ​ប្រភេទ ដែល​ស្ថិតនៅក្នុង​ប្រភេទ​ជំងឺ​មិន​ឆ្លង​។ អង្គការ​សុខភាព​ពិ​ភព​លោក បាន​ព្យាក​រថា នៅ​ឆ្នាំ​២០៣០ ជំងឺ​ទឹកនោមផ្អែ​មនឹង​ក្លាយជា​មូលហេតុ​ទី​៧​នៃ​ម​រណ​ភាព​នៅលើ​ភ​ពផែនដី ខណៈ​បច្ចុប្បន្ន មនុស្ស​ជាង ៤២៥ លាន​នាក់ កំពុង​រស់នៅ​ជាមួយ​ជំ​ងឺ​ទឹកនោម​ផ្អែម​។

ដោយឡែក អត្រា​នៃ​ជំងឺ​ទឹកនោមផ្អែ​មនៅ​ប្រទេស​កម្ពុជា ជាទូទៅ​នៅ​ទាប​ជាង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅឡើយ​។ ប៉ុន្តែ​កម្ពុជា មាន​ប្រេ​វ៉ាឡង់​នៃ​អ្នក​ជំ​ងឺ​ទឹកនោម​ផ្អែម ស្ថិតក្នុង​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ ខ្ពស់ជាង​បណ្តាល​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិ​កខាង​លិ​ច និង​ខ្ពស់ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិ​ភព​លោក​។ នេះ​បើ​តាម​របាយការណ៍ សហ​ព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​ប៉ាស៊ីហ្វិក​ខាង​លិ​ច​។​

ប្រមាណ ២៣០,៨០០ ករណី នៃ​ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​រកឃើញ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥​។ នេះ​បើ​តាម​ទិន្នន័​យ​របស់​សហ​ព័​ន្ធ​ជំ​ងឺ​ទឹកនោមផ្អែម​អន្តរជាតិ​។ ចំនួន​ប្រេ​វ៉ា​ឡង់​នៃ​ជំ​ងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ គឺមាន ២,៣ ភាគ​រយ ក្នុង​តំបន់​ជនបទ ចំណែក​នៅតាម​ទីក្រុង​មាន​ច្រើនជាង ៣​ដង ខ្ពស់ជាង​នៅតាម​ជន​បទ​។ រីឯ​ប្រជា​ជន​ចំនួន ៥,៦ ភាគ​រយ ត្រូវបាន​រកឃើញថា មាន​ជំងឺ​នេះ ផ្អែក​តាម​ការ​ស្ទង់​មតិ​ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល​។​

លោក​សាស្ត្រាចារ្យ លឹម កើ​ក​គី ប្រធាន​សមា​គម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​ជា​ជា សាខា​ខេត្តសៀមរាប (CDAsrb) បាន​មាន​ប្រសាសន៍ថា “​បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​ទឹកនោមផ្អែ​មជាម​ធ្យ​ម​ប្រហែល ៤០០០​នាក់ ដែល​មក​ពិ​និត្យ​ព្យាបាល​នៅ​សមា​គម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​ជា​ជា​សាខា​ខេត្តសៀមរាប និង​តាម​បណ្តាល​គ្លីនិក​ច​ល័តជា​រៀ​ង​រាល់​ខែ​។

ក្នុង​នោះ​អ្នកជំងឺ​ប្រមាណ​ជាង ១០០០​នាក់ មក​ទទួល​សេវា​ព្យាបាល​ជាប្រចាំ ខណៈ​ជាង​ពាក់កណ្តាល​ទៀត​មក​ទទួល​យក​សេវា​ព្យាបាល​ម្តង​ម្កាល​ប៉ុ​ណ្ណោះ​។​”​

លោក​សាស្ត្រាចារ្យ​បាន​បន្ថែមថា “​ភាគច្រើន​នៃ​ករណី​ទាំង​នេះ គឺជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដែល​ករណី​នេះ​អាច​ការពារបាន​យ៉ាងច្រើន​តាម​រយៈ​សកម្មភាព​មួយ​ចំ​នួន​ដូចជា ការធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀ​ង​ទាត់ ការបរិភោគ​អាហារ​ដែលមាន​តុល្យភាព និង​ការលើកកម្ពស់​ជីវភាព​រស់​ប្រកបដោយ​ផា​សុកភាព​។​” លោក​សាស្ត្រាចារ្យ​ក៏បានផ្តល់​ជា​សារ​សំខាន់ផង​ដែរថា ជំងឺ​ទឹកនោមផ្អែម​មិន​អាច​ព្យាបាល​បានទេ ប៉ុន្តែ​អ្នក​ជំងឺ​មិន​ស្លាប់​ដោយសារ​ជំ​ងឺ​ទឹកនោមផ្អែម​នោះ​ឡើយ បើ​ពួកគេ​គោរ​ព​តាម​បទបញ្ជា​ពេទ្យ​។​

តាម​រយៈ​ការ​រៀបចំ​ទិវា​ជំ​ងឺ​ទឹកនោមផ្អែម​ពិ​ភព​លោក​ឆ្នាំ​២០១៨ លោក​សាស្ត្រាចារ្យ​រំពឹងថា ការ​យល់ដឹង​ទា​ក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​រប​ស់​ប្រជា​ពល​រដ្ឋ​កម្ពុជា នឹង​កាន់តែ​ល្អ​ប្រសើរឡើង​។​

សូម​ជ​ម្រាប​ជូន​ដែ​រថា កាលពី​ថ្ងៃទី ១១ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​សម្ពោធ ”​កម្មវិធី​អប់​រំ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​” សម្រាប់​រយៈពេល​បី​ឆ្នាំ​របស់ខ្លួន ដែល​ហៅ​កាត់​ថា CEP-D​។ គ​ម្រោង CEP-D រយៈពេល​បី​ឆ្នាំ​នៅ​ទូទាំង​ប្រទេស​នេះ ទទួល​ថវិកា​ជិត​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​សហ​ហិរញ្ញប្បទាន​រវាង​ក្រុមហ៊ុន​សាណូ​ហ្វី និង KFW DEG ដោយ​មាន​ការសហការ​ប្រតិបត្តិ​ប្រតិបត្តិការ​ជាមួយ​សមា​គម​ទឹកនោមផ្អែម​និង​ក្រពេញ​កម្ពុជា សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សមា​គម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​ជា​ជា និង​ដៃគូ​ពាក់​ព័ន្ធ​ដទៃទៀ​ត​។​

ថវិកា​ទាំង​នោះ​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​វ​គ្គប​ណ្តុះ​បណ្តាល​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ប្រមាណ​១១៨០​នាក់ ក៏ដូចជា​និស្សិត​ចំនួន​៥០០​នាក់​មកពី​សាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​។ ថវិកា​នេះ​ក៏​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ដល់​ដល់​អ្នក​ជំ​ងឺ​ទឹកនោម​ផ្អែម និង​ប្រជា​ជន​កម្ពុជា​អំពី​សារៈសំ​ខាន់​ក្នុង​ការ​គ្រប់​គ្រង​ជំ​ងឺ​នេះ​ផងដែរ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់