• 2018-11-19 11:55:56
  • ព័ត៌មាន

មក​ស្គាល់​ សត្វពាហនៈ​​ទាំង​៩ប្រភេទ មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ភព​ផែនដី

  • 2018-11-19 11:55:56
  • ចំនួនមតិ 3 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

បណ្ដា​សត្វ​ទាំង​៩ប្រភេទ​ខាង​ក្រោម​នេះ ជា​សត្វ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​លើ​ភព​ផែនដី​យើង​នេះ​៖

៩. សត្វ​លា​៖ សត្វ​មួយ​នេះ​មាន​ចំនួន​សរុប​ ៤០​លាន​ក្បាល។ សត្វ​នេះ​មាន​ច្រើន​ជាង​គេ​នៅ​ប្រទេស​ចិន​ ក្នុង​ចំនួន​ ១១​លាន​ក្បាល ហើយ​តាម​ពី​ក្រោយ​ដោយ អេត្យូពី​ និង​ម៉ិកស៊ីកូ។

៨. សត្វ​សេះ៖ មាន​ចំនួន​សរុប​ ៦០​លាន​ក្បាល ដោយ​ក្នុង​ សហរដ្ឋអាមេរិក​មាន​ចំនួន​ជាង​ ៩​លាន​ក្បាល​ និង​តំបន់​អឺរ៉ុប​ មាន​ជាង​ ១​លាន​ក្បាល។

៧. សត្វ​ក្របី៖ មាន​ចំនួន​សរុប​ ១៧៥​លាន​ក្បាល។ សត្វ​នេះ​មាន​ដើម​កំណើត​ដំបូង​នៅ​ តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍។ វា​មាន​នៅ​ប្រទេស​ឥណ្ឌា​ ដោយ​មាន​ចំនួន​ជាង​ ៩៨​លាន​ក្បាល។

៦. សត្វ​ឆ្កែ​ចិញ្ចឹម​៖ មាន​ចំនួន​សរុប​ ៤២៥​លាន​ក្បាល តែ​វា​អាច​មាន​ចំនួន​លើស​ពី​នេះ។ នៅ​សហរដ្ឋអាមេរិក​ មាន​ឆ្កែ​ចិញ្ចឹម​ប្រមាណ​ជាង​ ៧៣​លាន​ក្បាល។

៥. សត្វ​ឆ្មា​ចិញ្ចឹម​៖ មាន​ចំនួន​សរុប​ ៦២៥​លាន​ក្បាល ដោយ​មាន​នៅ​ សហរដ្ឋអាមេរិក​ច្រើន​ជាង​គេ​ គឺ​ក្នុង​ចំនួន​ជាង​ ៧៦​លាន​ក្បាល​ ហើយ​រុស្ស៊ី​ប្រមាណ​ ៥៣​លាន​ក្បាល។

៤. សត្វ​ពពែ៖ មាន​ចំនួន​សរុប​ ៨៦០​លាន​ក្បាល។ តាម​ការ​ប៉ាន់ស្មាន​ទៅ សត្វ​ពពែ​នៅ​ក្នុង​ទ្វីប​អាស៊ី​ និង​អាហ្វ្រិក​ មាន​ដល់​ទៅ ៨១​%​ នៃ​ចំនួន​ពពែ​សរុប។

៣. សត្វ​ជ្រូក៖ មាន​ចំនួន​សរុប​ ១,០០០​លាន​ក្បាល​ ដោយ​គ្រាន់​តែ​នៅ​ប្រទេស​ចិន​ មាន​ជ្រូក​សរុប​ ជាង​៥០០​លាន​ក្បាល​ទៅ​ហើយ។

២. សត្វ​ចៀម៖ មាន​ចំនួន​សរុប​ជាង​ ១,១០០​លាន​ក្បាល។ វា​មាន​ច្រើន​ជាង​គេ​នៅ​ប្រទេស​ចិន​ ដោយ​មាន​ចំនួន​ជាង​ ១៣៦​លាន​ក្បាល។

១. សត្វ​គោ៖ មាន​ចំនួន​សរុប​ជាង​ ១,៥០០​លាន​ក្បាល។ វា​មាន​ច្រើន​នៅ ឥណ្ឌា (ជាង ​៣០០​លាន​ក្បាល) ប្រេស៊ីល​ (ជាង​ ២០០​លាន​ក្បាល) និង​ចិន​ (ជាង​ ១០០​លាន​ក្បាល)៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់