• 2018-11-20 02:25:00
  • សុខភាព

ចៀស​បានក៏ល្អ តមអាហារ៣មុខនេះ ដូចជួយសុខភាពខ្លួនឯងឲ្យមាំទាំ

  • 2018-11-20 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របប​អាហារ​គឺ​ជា​កត្តា​សំខាន់ ដែល​អាច​កំណត់​ពី​សុខភាព​របស់​អ្នក។ ដើម្បី​អាច​ញ៉ាំ​អាហារ​ផ្ដល់​សុខភាព​ល្អ​ជាង​មុន សូមផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​មុខ​ម្ហូប​មួយ​ចំនួនចេញ ដែលមាន៣​ប្រភេទ ដូច​ខាង​ក្រោម​នេះ៖

១. អាហារ​ខ្លាញ់​ផ្ទុក​ជាតិ​រឹង

រូបតំណាង

សូម​ចៀសវាង​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​រឹង​ច្រើន។ ចូរ​ជ្រើសរើស​ប្រភេទ​សាច់​សុទ្ធ ជាជាង​សាច់​កៃ​ឆ្នៃ។ ចូរ​ប្រើប្រាស់​សាច់​នោះ​សម្រាប់​អាំង ស្ងោ ឬ​ដុត ជំនួស​ឲ្យ​ការ​ចៀន ឬ​ឆា។​ អ្នក​អាច​ជ្រើសរើស​ផលិតផល​ធ្វើ​ពី​ទឹកដោះ​គោ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់ ជំនួស​ឲ្យ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​ជ្រើសរើស​ប្រេង​ឆា​ណា​ដែល​ផ្ដល់​សុខភាព​ជាង។

២. កំណត់​របប​អាហារ

រូបតំណាង

សូម​ញ៉ាំ​តែ​អាហារ និង​ភេសជ្ជៈ​ដែល​គ្មាន​ការ​បន្ថែម​ក្នុង​កម្រិត​លើសលប់។ ​ទឹកដោះគោ​ស្រស់ និង​ទឹក​សាប​ធម្មជាតិ​ ជាមួយ​នឹង​ផ្លែ​ឈើ​ស្រស់​មួយ​ចំណិត ​គឺ​ជា​ជម្រើស​ដ៏​ល្អ។ សូម​ជ្រើសរើស​ផ្លែ​ឈើ​ស្រស់​ជំនួស នៅ​ពេល​ដែល​អ្នក​ចង់​ញ៉ាំ​អ្វី​ដែល​ផ្អែម​ៗ។

៣. អាហារ​ជាតិ​ប្រៃ

សូម​កាត់​បន្ថយ​ប្រៃ​ជា​បន្ទាន់។ រាល់​អាហារ​នីមួយៗ​ ដែល​អ្នក​ញ៉ាំ​ជា​ប្រចាំថ្ងៃ​ ​កុំ​ព្យាយាម​ញ៉ាំ​ប្រភេទ​អាហារ​ដែល​សំបូរ​ជាតិ​ប្រៃ​ពេក វា​អាច​ធ្វើ​ឲ្យ​សុខភាព​អ្នក​ឆាប់​ទ្រោម។ សូម​បន្ថយ​ទម្លាប់ ញ៉ាំ​ជ្រលក់​​ជាប្រចាំ បន្ថែម​ជាតិ​ប្រៃ​ចូល​ខ្លួន ដូចជា​ទឹក​ត្រី ឬ​ទឹក​ស៊ីអ៊ីវ និង​គ្រឿង​ផ្អាប់ ប្រហុក ផ្អក មាំ​ជាដើម។

រូបតំណាង

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់