• 2018-11-20 03:48:32
  • ចរាចរណ៍

សូមជ្រាប! អ្នកភ្នំពេញនៅម្ដុំផ្លូវទាំងនេះ ត្រូវមានលិខិតបង្ហាញ ទើបចេញ-ចូលផ្ទះបាន

  • 2018-11-20 03:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​បិទ​ចរាចរណ៍​នៅ​តំបន់​សំខាន់ៗ​ដែល​នៅ​ជិត​កៀក​នឹង​កន្លែង​ប្រារព្ធ​​ព្រះ​រាជ​ពិធី​អុំទូក​ បណ្ដែត​ប្រទីប សំពះព្រះខែ និង​អកអំបុក ដែល​ប្រព្រឹត្ត​ឡើង​រយៈពេល​៣ថ្ងៃ ​ចាប់​ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ។

លោក ចែវ ហាក់ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ  បាន​ថ្លែង​ក្នុង​សន្និសីទ​ឲ្យ​ដឹង​ថា ​​ផ្លូវ​សំខាន់ៗ​ដែល​នៅ​ជិត​កៀក​នឹង​កន្លែង​ប្រារព្ធ​នឹង​ត្រូវ​បិទ​ចរាចរណ៍​មាន​ចាប់ពី​៖​​​​​

  • ខាងត្បូងវិមានឯករាជ្យ ចំណុចស្តុបជ្រុញលាងហាក់
  • បណ្ដោយ​ផ្លូវ​លេខ​ ២៩៤ រហូតទៅដល់ផ្លូវសុធារស
  • ផ្លូវសុធារស រហូតដល់ផ្លូវរដ្ឋសភា កែងស្ថានទូតរុស្ស៊ី
  • តាមបណ្តោយផ្លូវរដ្ឋសភា ឆ្ពោះទៅផ្លូវលេខ១៧៨ កែងស្ថានទូតអូស្រ្តាលី ឆ្ពោះទៅគល់ស្ពានតន្រ្តី
  • ចាប់ពីផ្លូវសឌិត មុខក្រសួងបរិស្ថាន រហូតទៅដល់គល់ស្ពាននាគភ្លោះ។

នេះ​គឺជា​តំបន់​ ដែល​នឹង​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង ​មិន​អនុញ្ញាត​ឲ្យមធ្យោបាយចេញ-ចូល​ លើកលែង​តែ​អ្នកដែល​មាន​កិច្ចការ​ចាត់ចែង​ការពារ​ក្នុង​ព្រះ​រាជពិធី និង​អ្នក​ដែល​មាន​លិខិតចេញចូល ក្នុង​តំបន់​នេះ មាន​បងប្អូន​ប្រជាជន​ច្រើន​រស់​នៅ​ស្រាប់​ ដែល​កន្លង​មក​ធ្លាប់​បាន​អនុវត្តន៍​ជា​រៀងរាល់​ឆ្នាំ បង​ប្អូន​បាន​ដឹង ហើយ​អាជ្ញាធរ​ដែនដី ​និងគណៈកម្មការបុណ្យជាតិ បានចេញលិខិតចែកជូនដល់ប្អូនដល់លំនៅដ្ឋាន ដើម្បីឲ្យ​ពួក​គាត់ងាយស្រួល ចេញចូលលំនៅដ្ឋាន ​។ មួយវិញទៀត ក្នុងករណីដែលបងប្អូនដែលអត់មានលិខិតចេញចូល សូមឲ្យ​បង្ហាញ នូវ​អត្តសញ្ញាណ​បណ្ណ​របស់​គាត់ ​ដល់​សមត្ថកិច្ច បញ្ជាក់​ថា​ពួកគាត់​មានលំនៅដ្ឋានក្នុង​តំបន់នេះ​ដើម្បី​ងាយស្រួល​ចេញចូល​ក្នុង​តំបន់​ដែល​ ត្រូវ​បិទ​ចរាចរណ៍។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់