• 2018-11-21 03:16:40
  • ព័ត៌មាន

ត្រីបាឡែនងាប់ក្បែរឆ្នេរឥណ្ឌូនេស៊ី ពេលវះពោះមើល ទើបស្លុតចិត្តគ្រប់គ្នា

  • 2018-11-21 03:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្ត្រី​សួន​សត្វ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ត្រី​បាឡែន​ដែល​ងាប់​នៅ​លើ​ឆ្នេរសមុទ្រ​ក្នុង​ឧទ្យានជាតិ​របស់​ខ្លួន មាន​កាក​សំណល់​ប្លាស្ទិក​សរុប​ជិត ៦គីឡូក្រាម​នៅ​ក្នុង​ពោះ​របស់​វា។

កាក​សំណល់​ដែល​រក​ឃើញ ក្នុង​នោះ​រួម​មាន ប្លាស្ទិក​រឹង ១៩ដុំ (១៤០ក្រាម) , កែវ​ទឹក ១១៥ (៧៥០ក្រាម) , ដប​ទឹក​ប្លាស្ទិក ៤ (១៥០ក្រាម) , ថង់​ប្លាស្ទិក ២៥ (២៦០ក្រាម) និង ស្បែកជើងផ្ទាត់ ២ គូ (២៧០ក្រាម) , បំណែក​ខ្សែ (៣,២៦គីឡូក្រាម)។

សាកសព​ត្រី​បាឡែន​នោះ​មាន​ប្រវែង ៩,៥ម៉ែត្រ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្បែរ​កោះ Kapota Island ក្នុង​ឧទ្យានជាតិ​ឥណ្ឌូនេស៊ី Wakatobi National Park កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។ ការ​រក​ឃើញ​ខាង​លើ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ស្រលាញ់​បរិស្ថាន។

អ្នកស្រី Dwi Suprapti អ្នក​អភិរក្ស​សត្វ​សមុទ្រ​នៅ​អង្គការ WWF Indonesia បាន​និយាយ​ថា «ទោះ​ជា​យើង​មិន​អាច​រក​មូលហេតុ​នៃ​ការ​ងាប់​របស់​វា​ក្ដី ប៉ុន្តែ​ហេតុការណ៍​ដែល​យើង​មើល​ឃើញ គឺ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់»៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់