• 2018-11-21 07:14:09
  • ព័ត៌មាន

ញាក់សាច់! អាមេរិកធ្វើសមយុទ្ធ "ដំណើរដំរី” បង្អួតយន្ដហោះចម្បាំងកក្រើកមេឃ (មានវីដេអូ)

  • 2018-11-21 07:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក​ក្នុង​ទីក្រុង Utah បាន​ធ្វើ​សមយុទ្ធ "ដំណើរ​ដំរី” លើក​ដំបូង​បង្អស់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ដោយ​មាន​ការ​ចូលរួម​ពី​យន្ដហោះ​ចម្បាំង F-35A តម្លៃ​ជាង ១០០ លាន​ដុល្លារ។

នៅ​ក្នុង​យុទ្ធនាការ​សមយុទ្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​ទ័ព​អាកាស Hill ដោយ​បង្ហោះ​យន្ដហោះ​ចម្បាំង F-35A ចំនួន ៣៥​គ្រឿង​ក្នុង​រយៈ​ពេល​ត្រឹម ១១​នាទី។ លើស​ពី​នេះ​ទៀត សមយុទ្ធ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​សាកល្បង​បង្ហោះ​យន្ដហោះ​ច្រើន​គ្រឿង​ក្នុង​រយៈ​ពេល​ខ្លី សម្រាប់​ត្រៀម​ពេល​ចាំ​បាច់​ណា​មួយ​ក្នុង​ប្រតិបត្តិការ​ជាក់​ស្ដែង។ យន្ដហោះ​ចម្បាំង​នីមួយ​ៗ ធ្វើ​ការ​ហោះ​ហើរ​ចេញ​គម្លាត​គ្នា​ពី ២០ ទៅ ៤០​វិនាទី​ប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​ថា សមយុទ្ធ "ដំណើរ​ដំរី” ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សមយុទ្ធ​ត្រៀម​សម្រាប់​ការ​វាយ​ប្រហារ​ភ្លាម​ៗ ហើយ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​យន្ដហោះ​យោធា​ប្រភេទ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​រួម​ទាំង​ឧទ្ធម្ភាគចក្រ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់