• 2018-11-21 08:55:24
  • ព័ត៌មាន

ទំព័រហ្វេសប៊ុកផ្លូវការអាស៊ាន បង្ហោះសារអបអរបុណ្យអុំទូកខ្មែរ ផ្អើលបរទេស

  • 2018-11-21 08:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​រសៀល​ថ្ងៃ​ពុធ​ទី ២១​ខែ​វិច្ឆិការ​នេះ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អាស៊ាន​បាន​បង្ហោះ​សារ​អបអរ​សាទរ​ពិធី​បុណ្យ​អុំទូក​ដែល​កំពុង​ប្រារព្ធ​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

សារ​ក្នុង​ទំព័រ​ផ្លូវ​ការ​របស់​អាស៊ាន​សរសេរ​ថា "ថ្ងៃ​នេះ មិត្តភ័ក្ដិ​កម្ពុជា​របស់​យើង កំពុង​ចាប់​ផ្ដើម​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដែល​ជា​បុណ្យ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ប្រទេស។ ប្រជាជន​កម្ពុជា​រាប់​ម៉ឺន បាន​ឈប់​សម្រាក​ដើម្បី​ប្រារព្ធ​ពិធី​នេះ រួម​មាន​ការ​ប្រណាំង​ទូក​វែង, ការ​ប្រគុំ​តន្ត្រី, ការ​បាញ់​កាំជ្រួច និង​ការ​ជួបជុំគ្នា​រយៈ​ពេល​បី​ថ្ងៃ។"

គួរ​បញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ​ ចាប់ផ្តើម​ឡើងជា​ផ្លូវការ នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក​នេះ។ នៅ​ឆ្នាំនេះ​ទូក​ចំនួន​ជិត​៣០០​ទូក​បានមកចូលរួម​ប្រកួតប្រជែង​គ្នា មក​ពី​គ្រប់​២៥ រាជធានី​-ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ កីឡាករ​ដែល​ចូលរួម​ប្រណាំង​ទូក មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​នាក់៕

ចុចអាន ៖

ប្រភព៖ facebook ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់