• 2018-11-22 02:31:51
  • ព័ត៌មាន

ព្យុះធូលីវាយប្រហារអូស្ត្រាលី ធ្វើឲ្យផ្ទៃមេឃប្តូរពណ៌ គួរឲ្យព្រួយបារម្ភ (មានវីដេអូ)

  • 2018-11-22 02:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​ធូលី​ដ៏​ធំ​សម្បើម​មួយ​បាន​វាយ​ប្រហារ​នៅ​ទូទាំង​ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី និង​បាន​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្ដូរ​ទៅ​ជា​ពណ៌​ទឹក​ក្រូច បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គុណភាព​ខ្យល់​អាកាស។

ជា​មួយ​គ្នា​នេះ អាជ្ញាធរ​អូស្ត្រាលី​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​សុខភាព​សាធារណៈ​មួយ​សម្រាប់​ក្រុង Sydney នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ព្យុះ​ធូលី​បាន​ចាប់ផ្ដើម​វាយ​លុក​ដល់​ទីក្រុង។ ចំណែក​ឯ​តំបន់​ជា​ច្រើន​ផ្សេង​ទៀត ដូចជា New South Wales វិញ សឹង​តែ​មិន​អាច​មើល​គ្នា​ឃើញ។

អាជ្ញាធរ​បាន​និយាយ​ថា ព្យុះ​ធូលី​នេះ​បាន​នាំ​មក​ដោយ​ខ្យល់​បក់​ខ្លាំង ដោយ​ពាំនាំ​មក​ជាមួយ​នូវ​ដី​ស្ងួត។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​សុខាភិបាល​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ស្នាក់​នៅ​ក្នុង​ផ្ទះ ជា​ពិសេស​កុមារ មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់