• 2018-11-22 02:59:59
  • ព័ត៌មាន

មួយក្នុង១លានសំណាង! ទារកម្នាក់ធ្លាក់ចូលផ្លូវរថភ្លើង តែមិនស្លាប់ (មានវីដេអូ)

  • 2018-11-22 02:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ស្រៀវ​សាច់​មួយ បាន​បង្ហាញ​ពី​ក្មេង​ស្រី​អាយុ ១​ខួប​ធ្លាក់​ចូល​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រទេស​ឥណ្ឌា។

យោងតាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​ទីក្រុង Mathura រដ្ឋ Utta Pradesh កាល​ពី​ថ្ងៃ​ទី ២០​ខែ​វិច្ឆិកា​កន្លង​ទៅ។ ចំណែក​បុរស​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ Sonu រៀបរាប់​ថា លោក​និង​ប្រពន្ធ​ជាមួយ​កូន​ពីរ​នាក់​កំពុង​ចាំ​រថភ្លើង​នៅ​ម៉ោង ១១:៣០នាទី​ទៅ​កាន់​ទីក្រុង Jhansi។ ប៉ុន្តែ​នៅ​ឡើង​លើ​រថភ្លើង លោក​ស្រាប់​តែ​ដឹង​ថា​បាត់​កាបូប​លុយ ហើយ​ក៏​សម្រេច​ចិត្ត​ចុះ​មក​វិញ​ដើម្បី​ស្វែង​រក។ ភ្លាម​នោះ ប្រពន្ធ​របស់​លោក​ក៏​បាន​ចុះ​មក​ជាមួយ​ក៏​ស្រាប់​តែ​របូត​ដៃ​ធ្លាក់​កូន​ស្រី​ទៅ​លើ​ផ្លូវ​រថភ្លើង​តែ​ម្ដង។

ប៉ុន្តែ​ជា​សំណាង​ល្អ រថភ្លើង​បាន​បើក​កាត់​ពី​លើ​ក្មេង​ស្រី​នោះ​ដោយ​សុវត្ថិភាព​និង​រង​របួស​នោះ​ទេ ខណៈ​ក្រុម​គ្រួសារ និង​អ្នក​ដំណើរ​ផ្សេង​ទៀត​ឈរ​មើល​ដោយ​ក្ដី​តក់​ស្លុត​បំផុត។ ក្រោយ​កើត​ហេតុ ប៉ូលិស​បាន​ធ្វើ​កំណត់​ត្រា​នៃឧប្បត្តិហេតុ​នេះ និង​អនុញ្ញាត​ឲ្យ​គ្រួសារ​នេះ​ត្រលប់​ទៅ​វិញ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់