• 2018-11-23 02:20:47
  • ព័ត៌មាន

ដូណាល់ ត្រាំ ប្រកាសគំរាមក្ដែងៗ ចង់បិទព្រំដែនម៉ិកស៊ីកូ បើកើតរឿងមិនស្រួល

  • 2018-11-23 02:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បន្ត​គំរាមកំហែង​បិទទ្វារ​ព្រំដែន​អាមេរិក-ម៉ិកស៊ីកូ​ទាំង​មូល រួម​ទាំង​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ម៉ិកស៊ីកូ​ផង​ដែរ ប្រសិន​បើ​ការ​មក​ដល់​នៃ​ជន​ចំណាក​ស្រុក​ពី​អាមេរិក​កណ្ដាល នាំ​ឲ្យ​មាន​បញ្ហា។

ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​កង​ទ័ព​នៅ​តាម​ព្រំដែន​ប្រើប្រាស់​កម្លាំង​ប្រសិន​បើ​ចាំ​បាច់។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក បាន​បិទ​ច្រក​ឆ្លង​កាត់​ដ៏​មមាញឹក​មួយ ដើម្បី​ដំឡើង​របាំង​ការពារ​ថ្មី។

ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​បាន​ជាប់​នៅ​តាម​ព្រំដែន បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង ៤ពាន់​គីឡូម៉ែត្រ​ពី​អាមេរិក​កណ្ដាល។ អ្នក​ទាំង​នោះ​និយាយ​ថា ពួក​គេ​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ភាព​ក្រីក្រ និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ដូចជា ហុងឌុយរ៉ាស់ , ហ្គាតេម៉ាឡា និង អែលសាល់វាឌ័រ ជាដើម។

យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់​ពង្រាយ​កង​ទ័ព​ប្រហែល ៥ ៨០០នាក់ ទៅ​កាន់​ព្រំដែន ហើយ​ធ្លាប់​បាន​ចាត់​ទុក​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ថា​ជា «ការឈ្លានពាន» ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់