• 2018-11-23 03:42:56
  • ព័ត៌មាន

ការសិក្សាថ្មីរកឃើញថា អ្នកក្រនៅអង់គ្លេសស្លាប់លឿនជាងអ្នកមានជិត១០ឆ្នាំ

  • 2018-11-23 03:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្លាត​អាយុ​កាល​ជា​មធ្យម​ក្នុង​ចំណោម​អ្នក​មាន និង​អ្នក​ក្រ​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​រក​ឃើញ​ហើយ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​នៅ​សហរដ្ឋអាមេរិក។

គម្លាត​អាយុ​កាល​ជា​មធ្យម រវាង​ក្មេង​ស្រី និង​ស្ត្រី​អ្នក​មាន និង​អ្នក​ក្រ នៅ​ក្នុង​ចក្រភព​អង់គ្លេស បាន​កើន​ឡើង​ពី ៦,១ឆ្នាំ នៅ​ក្នុង​ឆ្នាំ២០០១ ទៅ ៧,៩ឆ្នាំ នៅ​ក្នុង​ឆ្នាំ២០១៦។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត Lancet Public Health កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ចំណែក​ឯ​គម្លាត​អាយុកាល​ជា​មធ្យម រវាង​ក្មេង​ប្រុស និង​បុរស​អ្នក​មាន និង​អ្នក​ក្រ នៅ​ក្នុង​ចក្រភព​អង់គ្លេស បាន​កើន​ឡើង​ពី ៩ឆ្នាំ ទៅ ៩,៧ឆ្នាំ​ឯណោះ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ខាង​លើ​ដដែល។

លោក Majid Ezzati សាស្ត្រាចារ្យ​ផ្នែក​សុខភាព​បរិស្ថាន​ពិភពលោក​នៅ​ឯ​មហាវិទ្យាល័យ Imperial College London បាន​និយាយ​ថា «នៅ​គ្រប់​ក្រុម​អាយុ​មាន​ការ​ចូល​រួម​ចំណែក​ដល់​វិសមភាព ដែល​មាន​ន័យ​ថា អ្នក​ក្រី​ក្រ​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង»។

លោក​សាស្ត្រាចារ្យ​​បាន​បន្ថែម​ទៀត​ថា «ជាទូទៅ ការ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព គឺ​កាន់​តែ​អាក្រក់​ទៅៗ​ចំពោះ​អ្នក​ក្រ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ថ្នាក់​ជាតិ​ក៏​ដោយ។ ដូច្នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា មូលហេតុ​មក​ពី​ការ​រួម​បញ្ចូល​គ្នា​នៃ​អាកប្បកិរិយា​សង្គម សេដ្ឋកិច្ច និង​ការ​ថែទាំ​សុខភាព»៕

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់