• 2018-11-26 04:50:00
  • សុខភាព

តិចទៅសម្ងំដាក់ថ្នាំខ្លួនឯង តាមពិតការបង្ករោគពីធ្មេញ អាចមានគ្រោះថ្នាក់ដល់ជីវិត

  • 2018-11-26 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​លោក​អ្នក​ឈឺធ្មេញ​ហើយ​មាន​សភាព​ហើម​មុខ លឹប​ភ្នែក ឬ​ហើម​តំបន់​ក្រោម​ឆ្អឹង​ថ្គាម ឬ​ចង្កា​វា​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ពិបាក​ដល់​ការ​លេប​ចំណី​អាហារ ឬ​ទឹកមាត់។ ចំណុច​នេះ មាន​ន័យ​ថា​ប៉ះពាល់​ដល់​ផ្លូវ​ដក​ដង្ហើម សូម​ប្រញាប់​មក​ជួប​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​។

បើ​តាម​ទំព័រ​ហ្វេសប៊ុក នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​តាមអត្ថបទថា អ្នក​ជំងឺ​អាច​ស្លាប់​បាន ប្រសិន​បើ​មិន​ទទួល​ការ​ព្យាបាល​បាន​ត្រឹមត្រូវ។ សូម​ជួប​ជាមួយ​ទន្ត​បណ្ឌិត ឬ​គ្រូ​ពេទ្យ​ជំនាញ​ពេល​លោក​អ្នក​មាន​បញ្ហា​ធ្មេញ ឬ​ហើម​មុខមាត់ ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង។

រូបតំណាង

១) មូលហេតុ​ធំៗ​​

ការ​បង្ក​​រោគ​ចុង​ឫស​ធ្មេញ​ស្រួច​ស្រាវ ដោយសារ​ការ​ងាប់​បណ្ដូល​ធ្មេញ ឬ​ការ​ព្យាបាល​រន្ធ​ឫស​ធ្មេញ​មិន​បាន​ត្រឹម​ត្រូវៈ

  • ជំងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ​ដែល​បង្ក​ជា​ខ្ទុះ
រូបតំណាង
  • ការ​រលាក​សាច់​ដែល​គ្រប​ពី​លើ​ធ្មេញ​ថ្គាម​ទាល់​ខាង​ក្រោម​ដែល​ដុះ​ចេញ​មក

  • ការ​ប្រើប្រាស់​ឧបករណ៍​មិន​ស្អាត (មិន​បាន​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ)។

២) កត្តា​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត

ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ មេរោគ (Bacteria) ដែល​បង្ក​ឲ្យ​មាន​ការ​ករ​ខ្ទុះ​អាច​រីក​រាលដាល​ពី​តំបន់​ធ្មេញ​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ទៀត​ដូច​ជាៈ

  • ផ្នែក​ធ្មេញ​ខាង​លើ នាំ​ឲ្យ​ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូល​ទៅ​តំបន់ Cavernous Sinus និង​អាច​ឆ្លង​ចូល​ទៅ​កាន់​ខួរ​ក្បាល។
រូបតំណាង
  • ផ្នែក​ធ្មេញ​ខាងក្រោម នាំ​ឲ្យ​ហើម​តំបន់​ក្រោម​ចង្កា និង​តំបន់​ឆ្អឹង​ថ្គាម​ក្រោម (ធ្វើ​ឲ្យ​ពិបាក​លេខ​ទឹក​មាត់ និង​ស្ទះ​ផ្លូវ​ដង្ហើម) ហើយ​អាច​រីក​រាល​ដាល​ដល់​តំបន់​ទ្រូង (Mediastinum) និង Infective Endocarditis។ មួយ​វិញ​ទៀត​មេរោគ​អាច​ចូល​ទៅ​ក្នុង​ឈាម​ដោយ​ផ្ទាល់ (Septicemia)។

៣) ការ​ព្យាបាល

ការ​ព្យាបាល​អាច​ធ្វើ​ទៅ​តាម​ដំណាក់កាល​ដូច​ខាង​ក្រោមៈ

  • ធ្វើការ​ចោះ​បង្ហូរ​ខ្ទុះ​រួច​លាង​សំអាត​ឲ្យ​ត្រឹមត្រូវ
រូបតំណាង
  • ការ​យក​ខ្ទុះ​ទៅ​វិភាគ​រក​មេរោគ និង​ការ​ប្រើប្រាស់​ថ្នាំ​ត្រឹមត្រូវ

  • យក​មូលហេតុ​ដែល​បង្ក​រោគ​ចេញ ដោយ​ការ​ព្យាបាល​ធ្មេញ ឬ​ដក​ធ្មេញ​នោះ​ចេញ​តែ​ម្ដង

  • ការ​ប្រើប្រាស់​ថ្នាំ

  • ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់